ថាមែនៗ! ស្ត្រីម្នាក់យំឡំាប៉ា ថាជាប្រពន្ធលោក ផែ សុវណ្ណារិទ្ធ បានចេញមុខបកស្រាយនិងបង្ហាញភស្តុតាងយ៉ាងច្បាស់ៗហើយ (មានវីដេអូ)

ភ្នំពេញ៖ មហាជនជាច្រើនបានជ្រាបដឹងហើយថាអំពីព័ត៌មានដែលកាលពីប៉ុន្មានថ្ងៃមុននេះ លោក ហេង ឡុង ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមសិល្បករខ្មែរ បានមានការបង្ហោះនូវឃ្លីបវីដេអូមួយ ដែលមានមនុស្សស្រីម្នាក់បានទូរស័ព្ទមកកាន់លោក នឹងបានមានការអះអាងថា ខ្លួនគឺជាប្រពន្ធរបស់លោក ផែ សុវណ្ណារិទ្ធ ដោយក្នុងនោះ លោកបានមានការរៀបរាប់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកថា៖«អ្នកសិល្បៈម្នាក់ បានអះអាងថា ខ្លួនជាប្រពន្ធរបស់លោក ផែ សុវណ្ណារិទ្ធ (ដែលត្រូវជាស្វាមីរៀបការជាមួយនឹងកញ្ញា ធី សុវណ្ណថា) បានរស់នៅរួមរស់ជាមួយគ្នាអស់រយៈពេលជិត១០ឆ្នាំមកហើយ បានទូរសព្ទមកប្តឹងខ្ញុំ ដេីម្បីឲ្យជួយរកយុត្តិធម៌ជូន តើរឿងពិតយ៉ាងឬណា សូមបងប្អូនមើលវីដេអូខាងក្រោមទាំងអស់គ្នា»។យ៉ាងណាមិញលោក ផែ សុវណ្ណារិទ្ធ

ដែលនៅយប់ថ្ងៃរៀបការ ក៏បានចេញមុខធ្វើការបដិសេធផងដែរតាមរយៈការផ្តល់កិច្ចសម្ភាសន៍ពីលោក ហេង ឡុង ដោយលោកបានមានបកស្រាយថា វាមិនមែនជាការពិតនោះទេ ហេីយចំពោះករណីមួយនេះ បានធ្វើឲ្យមានការប៉ះពាល់ដល់កិត្តិយសរបស់លោក និងភរិយាលោកជាខ្លាំង។គួរបញ្ជាក់ផងដែរថាលោក ផែ សុវណ្ណារិទ្ធ ក៏មានបំណងចង់ជួបផ្ទាល់ជាមួយនឹងស្រ្តីរូបនេះផងដែរ ក្រោយពីកម្មវិធីដ៏មានជ័យមង្គលរបស់លោក ជាមួយភរិយា អ្នកនាង ធី សុវណ្ណថាបានបញ្ចប់ ក្នុងគោលបំណងដោះស្រាយជាមួយគ្នាចំពោះព័ត៌មានដូចដែរបាន

កំពុងផ្ទុះកក្រើកខាងលេីនេះ ដេីម្បីកុំឲ្យបងប្អូនមានការយល់ច្រឡំជាបន្ត។ដោយឡែកក្រោយពីកម្មវិធីដ៏មង្គលខាងលេីនេះត្រូវបានបញ្ចប់ទៅយ៉ាងរលូនបានប៉ុន្មានថ្ងៃរួចមក ស្រាប់តែកាលពីរាត្រីយប់មិញនេះ អ្នកនាង ធី សុវណ្ណថា ក៏បានបង្ហោះសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកថា៖«សារព្រមាន ខ្ញុំទុកពេល ឲ្យលោក ហេង ឡុង ២៤ម៉ោង បង្ហាញមុខនារីម្នាក់ ដែលវាយប្រហារខ្ញុំថ្ងៃរៀបការ បេីនាងមិនចេញមុខទេ ខ្ញុំនឹងប្តឹងលោក ហេង ឡុង ករណីបង្កេីតព័ត៌មានក្លែងក្លាយ បរិហាកេរ្តិ៍…»។ជាក់ស្តែងចំពោះករណីខាងលើនេះ លោក ហេង ឡុង ដែលនៅមុននេះបន្តិច

លោកបានធ្វេីការបង្ហាញមុខនារីដែលអះអាងជាប្រពន្ធលោក ផែ សុវណ្ណារិទ្ធ និងបានមានការលេីកឡេីងថា៖«សូមបងប្អូនទាំងអស់គ្នាមើលការបកស្រាយរបស់កញ្ញា ចរិយា បង្ហាញភស្តុតាងជាមួយនិងលោក ផែ សុវណ្ណារិទ្ធ កាលពីពួកគាត់នៅជាសង្សារជាមួយនឹងគ្នាកាលពីជាង 9 ឆ្នាំមុន»។ កុំឲ្យខាតពេលយូរ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូមួយនេះ ដែលជាការផ្តល់បទសម្ភាសន៍រវាងលោក ហេង ឡុង ជាមួយនារីរូបនេះដូចតទៅ។សូមទស្សនាវីដេអូខាងក្រោម។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment