បន្ទាប់ពីបេក្ខជនចាន់ សុបញ្ញា ទទួលបានជ័យលាភីលេខ១ ក្នុងកម្មវិធី X Factor Cambodia ស្រាប់តែព្រះសង្ឃមួយអង្គដែលមើលថែរក្សាក្មេងប្រុសរូបនេះ បានបង្ហោះសារថា

ប្រិយមិត្តជាច្រើន បាននឹងកំពុងតែមានការតាមដានយ៉ាងជក់ចិត្ត ដិតអារម្មណ៍តែម្ដង ជាមួយកម្មវិធីប្រលងចម្រៀង លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia ដែលកាលពីរាត្រីយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ បានឈានមកដល់ វគ្គ Live Show សប្តាហ៍ទី១០ ដែលជាវគ្គផ្ដាច់ព្រ័ត្រហេីយ។ យ៉ាងណាមិញ នាសប្ដាហ៍ផ្តាច់ព្រ័ត្រនេះដែរ បេក្ខជនចំនួន៤រូប ដែលរួមមានដូចជា បេក្ខជន ចាន់ កូម៉ែន, បេក្ខជន ចាន់ សុបញ្ញា, បេក្ខជន គង់ ចំរើន និងបេក្ខជន សំ សុ វណ្ណារ៉ាក់ បានសាងភាពអស្ចារ្យជូនដល់មហាជនទូទាំងប្រទេស ដោយការបកស្រាយបទចម្រៀងម្នាក់ៗចំនួន២បទ បែបមនោសញ្ចេតនា និងញាក់កន្ត្រាក់អារម្មណ៍។

ជាមួយគ្នានេះដែរ អ្វីដែលប្រិយមិត្ត និងមហាជនទូទាំងប្រទេសបានមានការទន្ទឹមរង់ចាំយ៉ាងអន្ទះសានោះគឺបានមកដល់ហេីយ ដែលលទ្ធផលម្ចាស់ពានរង្វាន់កម្មវិធីដែលល្បីកក្រើកទូទាំងពិភពលោក X FACTOR CAMBODIA រដូវកាលទី១នេះ គឺបានទៅលេី បេក្ខជន ចាន់ សុបញ្ញា ដែលមកពីខេត្តកំពង់ចាម និងជាបេក្ខជនដែលក្មេងជាងគេនៅក្នុងកម្មវិធីទាំងមូល។ ទន្ទឹមនឹងការចាប់ផ្តើមខិតខំប្រឹងប្រែងពីវគ្គដំបូង រហូតមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ បេក្ខជនដ៏វ័យក្មេងរូបនេះ ត្រូវបានទទួលការទំនុកបម្រុងទាំងស្រុងពីព្រះសង្ឃមួយអង្គ ដែលលោកបានមានទឹកចិត្តជ្រះថ្លា ប្រោសប្រណីសណ្តោសមេត្តាជួយដល់កុមារារូបនេះ រហូតទទួលបានជោគជ័យ និងកែប្រែជីវិតទៅថ្ងៃមុខ គួរឲ្យកោតសរសើរណាស់។

យោងតាមគណនីហ្វេសបុករបស់ព្រះសង្ឃមួយព្រះអង្គ ព្រះនាមថា “ជឿន ផានិត” ដែលគេស្គាល់ថាជាព្រះសង្ឃមួយអង្គដែលមើលថែរក្សាក្មេងវត្ត និងជាម្ចាស់ពាន X Factor បានបង្ហោះសាររៀបរាប់អំពី ប្អូនប្រុស ចាន់ សុបញ្ញា ថា៖ «ច្រៀងក៏ច្រៀង រៀនក៏រៀន ស្ដាប់ព្រះធម៌ក៏ស្ដាប់ ជាកូនសិស្សលោកក៏កូនសិស្ស ជីវិតដ៏រីករាយសម្រាប់ក្មេងប្រុស ចាន់ សុបញ្ញា ក្មេងវត្ត អាស្រ័យគុណធម៌របស់ព្រះធម៌ និងជាម្លប់ដ៏ត្រជាក់ក្នុងវត្តអារាម»៕

Related posts

Leave a Comment