នាថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ តារាចម្រៀងដ៏ល្បី សួស វីសា និងស្វាមី បានរៀបចំពិធីបង្កក់កូនស្រី របស់ខ្លួន ឈ្មោះ ថង សាម៉ូលីណា ហៅ ជេននី (Jenny) មើលទៅពិតជា អធិកអធមខ្លាំងណាស់ អមដោយការតុបតែងរោងពិធី ស្អាតទាក់ភ្នែកថែមទៀត។
ក្នុងនោះ អ្វីដែលបានធ្វើឲ្យគ្រប់គ្នា កាន់តែចាប់អារម្មណ៍ និងភ្ញាក់ផ្អើលទៀតនោះ គឺ សួស វីសា និងស្វាមី បានគួចដៃកូនស្រី នូវទឹកប្រាក់ 9999 ដុល្លារ ដូចគ្នា ក្នុងពិធីបង្កក់កូនស្រី ព្រឹកមិញនេះ។
មួយវិញទៀត បើងាកមកមើលទិដ្ឋភាពក្នុងកម្មវិធីពេលល្ងាចវិញ គឺពោរពេញដោយក្តីសប្បាយរីករាយគ្រប់ៗគ្នា ហើយក៏មានការចូលរួមពីសំណាក់តារាល្បីៗជាច្រើនដួងផងដែរ ដែលមានដូចជា ៖
ណុប បាយ៉ារិទ្ធ, ឌួង ហ្សូរីដា,វី ឌីណែត, សុភ័ក្រ្ត កុសុម៉ា, ប៉ាច គីមមួយ, ឈិន រតនៈ, សុខ រ៉ាស៊ី, ហ្សូណូ, គង់ សុជាតិ, ជា វិបុល, ចាន់ កែវនិមល និងស្វាមី, អ៊ឹង និមល, កែវ សុបញ្ញា, សុខ ស្រីនាង, សុគន្ធ និសា ព្រមទំាងនៅមានតារា និងបុគ្គល ល្បីៗជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់ ក្នុងឈុតសំលៀកបំពាក់ ស្រស់ស្អាត ទាក់ភ្នែកជាខ្លាំង។
ដើម្បី ជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនា រូបភាព និង វីដេអូខាងក្រោមនេះ ៖