មានហេតុកា រណ៍នារីរូបស្រស់ម្នាក់ម្នាក់បានគប់ទូរស័ព្ទចូលទឹកទន្លេ ហើយលោតទឹកប្រូងរកមិនទាន់ឃើញ ដោយហេតុការណ័នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតចំណុចក្បាលសាឡាងចាស់ ក្នុងភូមិ៤ ឃុំព្រែកខ្សាយ(ខ).ស្រុកពាមរក៍ ខេត្តព្រៃវែង។
ប្រភពបន្តថា នារីរ ងគ្រោះឈ្មោះ ហន់ មករា អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យពាមរក៍ មានទីលំនៅភូមិព្រែកចាម ឃុំបន្លេចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង ហើយខណៈសង្សាមិនយល់ចិត្តទៀត ទើបបានជានាងសម្រេចចិត្តបែបនេះ។
ដោយឡែក យុវជ នជាសង្សារឈ្មោះ ឡុង យឿន អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១១ រៀននៅវិទ្យាល័យពាមរ៍ដូចគ្នា បន្ទាប់ពីហេតុការណ៍ភ្លាម សមត្ថកិច្ចបានធ្វើការឃាត់យុវជនឈ្មោះ ឡុង យឿន ដើម្បីយកទៅសាកសួរ នឹងបំភ្លឺពីមូលហេតុនៃអំពើក រ ណីនោះឲ្យបានពិតប្រាកដ។
នៅចំពោះមុខយុវជនឈ្មោះ ឡុង យឿន បានរៀបរាប់ប្រាប់សមត្តកិច្ថឲ្យដឹងថា នាងខឹងម្តាយឪពុកបង្ខំឲ្យរៀបការ ទើបសម្រេចចិត្តលោ តទឹក។ យុវជនដែលជាសង្សារជ នរ ងគ្រោះបន្តរថា នៅព្រឹកថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០២០ រូបគេបានទទួលទូរសព្ទ័ពីឈ្មោះ ហន់ មករា ប្រាប់ថា ស្អែកថ្ងៃទី៨ ខែវិច្ឆឹកា វេលាម៉ោង១ នឹង៣០នាទី រសៀល ឲ្យទៅយកនាងផង ដើម្បីទៅលេង
អតីតកំពង់ចម្លងអ្នកលឿងត្រើយខាងកើត។ លុះដល់ម៉ោង១ គេ (ឡុង យឿន) បានទៅយកនាងដល់មុខផ្ទះ ហើយក៏បានឌុបគ្នាទៅកាន់ក្បាលសាឡាងចាស់ នឹងពេលទៅដល់ពួកគេជាសង្សារបាននាំគ្នា និយាយលេងពីនេះពីនោះ ។
មួយសន្ទុះក្រោយមក ឈ្មោះ ហន់ មករា បានសួរគេថា ម៉ោងប៉ុន្មានហើយ គេឆ្លើយវិញថា ម៉ោង២កន្លះហើយ រួចឈ្មោះ ហន់ មករា បានដេញខ្លួន(ឡុង.យឿន)ឲ្យទៅផ្ទះ ហើយនាងបានដោះកងដៃចំនួន៤ កងឲ្យខ្លួនដោយប្រាប់ថា យកទៅឲ្យឪពុកម្តាយនាងផង ។ ឃើញដូច្នោះ ខ្លួន(ឡុង យឿន) កើតការមន្ទិលសង្ស័យ តែមិនបានសួរដេញដោលជ ន រ ងគ្រោះឲ្យស៊ី
ជម្រៅនោះទេ តែបានទទួលយកកងដៃនោះទុក រួចនាង មករា ក៏បានហុចទូរសព្ទ័១គ្រឿងទៀតឲ្យគេ តែគេមិនព្រមយកទេ ពេលនោះស្រាប់តែនាងមករា ខឹង ហើយបានគប់ទូរស័ព្ទដៃចោលទៅក្នុងទឹក បន្ទាប់មក នាងក៏រត់ទៅលោ តទឹកតែម្តងទៅ។ យ៉ាងណាក្តី យុវជនឈ្មោះ ឡុង យឿន សមត្តកិច្ចបានឃាត់ទុកនៅអធិការដ្ឋាននគរបាលស្រុកពាមរក៍ ដើម្បីបន្តការស្រាវជ្រាវបន្ត៕