ក្រោយទទួលដំណឹងថា លោក នី សាលឿន ម្ចាស់បទ “ស្នេហ៍ក្នុងសុបិន” ទទួលមរណភាព ធ្វើឲ្យ ដួង វីរៈសិទ្ធ បង្ហាញក្តីរ​ន្ធ​ត់ជាខ្លាំង ហើយពោលពាក្យទំាងសោកសៅ ស្ទើរស្រក់ទឹកភ្នែក ថា…(មានបទចាស់ៗ)

នៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ គេប្រទះឃើញក្នុងហ្វេសប៊ុករបស់លោក Ouk Narim បានបង្ហោះសារដ៏សោកសៅមួយ ដោយលោក នី សាលឿន បានទទួលមរណភាពហើយ ដោយរោគាពាធ ក្នុងជន្មាយុ ៥៤ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់ហ្វេសប៊ុកខាងលើបានបញ្ជាក់បន្ថែមថា “ខ្ញុំបាទ សូមចូលរួមរំលែកនូវមរណ:ទុក្ខដ៏ក្រៀមក្រំបំផុតនេះ ដល់ក្រុមគ្រួសារ លោក នី សាលឿន ផង ពិតជាគួរឲ្យសោកស្តាយណាស់។ ម្ចាស់បទ ដងស្ទឹងឡូវែល, ស្នេហ៍ក្នុងសុបិន, បំណាច់ស្រលាញ់, ចំបុីកំពង់ចាម, បងស្រលាញ់តែអូន រួមទាំងបទល្បីៗជាច្រើនទៀត និងជាកវី តន្ត្រីករ ដ៏មានថ្វីដៃល្បីផងនោះ លោកបានទទួលមរណភាពហើយ ដោយរោគាពាធ ក្នុងជន្មាយុ៥៤ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងមិនទាន់បានច្រៀងបទថ្មីឲ្យប្អូនចប់ផង បងថានឹងរួចរាល់ឆាប់ៗនេះ ឥឡូវបងឃ្លាតទៅដោយគ្មានវិលវិញឡើយ សូមវិញ្ញណក្ខន្ធបង បានស្ងប់សុខទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ គេក៏បានឃើញ តារាចម្រៀង ដួង វីរៈសិទ្ធ ក៏បានបង្ហោះសារ ទំាងអារម្មណ៍រំជួលចិត្តមួយថា ៖ “ថ្ងៃ​នេះ​ខ្ញុំ​បាទ​បានទទួល​ដំណឹង​ដ៏សែន​ក្រៀមក្រំ​ថា ​លោក​ពូ​ នី​ សាលឿន​ ម្ចាស់បទស្នេហ៍ក្នុងសុបិន ដែល​ខ្ញុំ​បាទ​បាន​យក​មក ច្រៀង​ឡេីង​វិញ​ បានទទួល​លា​ចាកលោកទៅហេីយ ​ក្មួយ​ពិត​ជារ​ន្ធត់​ចិត្ត​ និង​សោកស្ដាយ ​ក្រៃលែង ​ជា​ការបាត់បង់​រៀមច្បងសិល្បករ​ ដែល​ពោរពេញ​ដោយ​ទេពកោសល្យ​ សិល្បៈ​របស់​ប្រទេស​ជាតិយេីង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​បាទ​សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​ ក្រុមគ្រួសារ​លោក​ ពូ​ នី​ សាលឿនផង ​និង​សូម​អោយ​វិញ្ញាណក្ខន្ធ​ លោកពូ​ បាន​ទៅ​កាន់​សុគតិភព​ កុំបី​ឃ្លៀងឃ្លាត​ ឡេីយ។ សំឡេង​ដ៏​ក្រអួនក្រអៅ​របស់ លោកពូ​ នៅ​តែ​ស្ថិត​ក្នុង​បេះដូង​កូន​ ខ្មែរគ្រប់​ជំនាន់​ ជារៀងរហូត​ ។ ខ្ញុំបាទ​ សូមឱនកាយ​គោរព​វិញ្ញាណក្ខន្ធ​ លោក​ពូ នី​ សាលឿន​ ពី​ ចម្ងាយ​សូម​ក្រុមគ្រួសារ​ លោកពូ​ នី​ សាលឿន​ ទទួលការ​គោរព​ ដ៏​ខ្ពង់ខ្ពស់​ ពី​ខ្ញុំ​បាទ​ ដួង​ វីរ:សិទ្ធ​ ដោយ​ អនុគ្រោះ​ ផង​ ..”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកខាងក្រោមនេះ ជាបទចម្រៀងដ៏ពីរោះៗ របស់លោក នី សាលឿន សូមស្តាប់ទំាងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment