សូមរំលឹកឡើងវិញបន្តិច ផងដែរថា តារាចម្រៀង សួស វីសា បានសម្រាលកូនស្រី របស់ខ្លួន កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ដោយជោគជ័យ ទំាងម្តាយ និងកូនមានសុខភាពល្អខ្លាំងណាស់។
កូនស្រី ដ៏គួរឲ្យស្រឡាញ់របស់តារាចម្រៀងរូបនេះ មានឈ្មោះថា ថង សាម៉ូលីណា ហៅ ជេននី (Jenny) មើលទៅ ពិតជាគួរគ្រឺត និងក្នាញ់ខ្លាំងណាស់ ពិសេសនោះ គឺមានសក់ច្រើនដល់ហើយ ដូចមនុស្សធំពេញវ័យ អ៊ីចឹង។
លុះមកដល់ ព្រឹកមិញនេះ នាថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ វីសា និងស្វាមី បានរៀបចំពិធីបង្កក់កូនស្រី របស់ខ្លួន ហើយ មើលទៅពិតជា អធិកអធមខ្លាំងណាស់ អមដោយការតុបតែងរោងពិធី ស្អាតទាក់ភ្នែកថែមទៀត។
មួយវិញទៀត នាថ្ងៃដដែលនេះ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “សិល្បករកម្ពុជា” បានបញ្ជាក់បន្ថែមថា “កូនស្រី របស់តារាសម្តែង និងចំរៀង ទទួលបានចំណងដៃ 50000 $ ( ប្រាំមុឺនដុល្លារ ) ទាំងព្រឹក បន្ទាប់ពិធីសូត្រមន្តបង្កក់កូនស្រី របស់តារា លោកថម មី និងអ្នកនាង សួស វីសា នៅព្រឹកនេះ និងធ្វើពិធីរៀបចំទទួលភ្ញៀវចំនួន ៣០តុ នៅរសៀល ថ្ងៃ ច័ន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបុរីជិបម៉ុង
លែន ផ្លូវឯកឧត្តម ជា សុផារ៉ា ។”។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖