ព្រឹកនេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងជំងឺ កូវីដ-១៩ ចំនួន២នាក់បន្ថែមទៀតនៅខេត្ត…

ភ្នំពេញ ៖ ថ្ងៃទី៨​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ចំនួន​ ០២នាក់​ និងមិនមានអ្នកជាសះស្បេីយ។ រីឯ​ ការធ្វេីតេស្តអ្នកប៉ះពាល់ជាមួយគណប្រតិភូហុងគ្រីនៅថ្ងៃទី៨​ នេះដែរ​ មានចំនួន​ ៥២នាក់បន្ថែមទៀត​ ដែលទទួលបានលទ្ធផល​ អវិជ្ជមានវីរុសកូវីដ-១៩​ ទាំងអស់គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបផងដែរថាអ្នកជំងឺដែលឆ្លងពីរនាក់ថ្មីនេះគឺជាជនជាតិខ្មែរ ដែលមានអាសយដ្ឋាននៅភូមិរាំងដែក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល និងម្នាក់ទៀតមានអាសយដ្ឋាននៅភូមិរាំងដែក ឃុំរកាក្រៅ ក្រុងដូនកែវ ខេត្ដតាកែវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគាត់ពួកគាត់ទាំងពីរនាក់នេះបានធ្វើដំណើរមកពីប្រទេសជប៉ុន បន្ដជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងហើយមកដល់កម្ពុជានៅថ្ងៃទី២៦​ខែតុលា ឆ្នាំ២០២០។ លទ្ធផលតេស្ដលើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្ដាឡីស័កបុគ្គលនេះ បានរកឃើញវិជ្ជមានកូវីដ១៩៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment