អីយ៉ា! ចំថ្ងៃខួបអាពាហ៍ពិពាហ៍៧ឆ្នាំ លោក ជា វិបុល បង្ហោះរូបដ៏ស្អាតបំផុតនេះ ថែមទំាងទំលាយពាក្យដ៏គួរឲ្យចាប់អារម្មណ៍មួយ ពិសេសប៉ុន្មានម៉ាត់ចុងក្រោយ នោះ គឺ…

លោក​ ជា វិបុល គឺជាពិធីករដ៏ល្បីមួយរូប ហើយក៏ត្រូវជាស្វាមី អ្នកនាង គង់ សុជាតិ ផងដែរ ដែលប្រិយមិត្តជាច្រើន ពិតជាស្គាល់ច្បាស់ តាមរយៈការបង្ហាញខ្លួនតាមកម្មវិធីតូចធំ មិនដែលដាច់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីអាជីពការងារ អ្នកទាំងពីរ តែងតែបង្ហាញភាពផ្អែមល្ហែម ស្និតស្នាល និងនាំគ្នាដើរលេងកម្សាន្តជាញឹកញាប់ មើលទៅគ្រួសាររបស់គាត់ពិតជាកក់ក្តៅ និងមានសុខមង្គលខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ គឺចំថ្ងៃ ខួបអាពាហ៍ពិពាហ៍៧ឆ្នាំ របស់លោក និងភរិយា។ លោក ជា វិបុល បានបង្ហាញរូបភាពស្អាតៗជាច្រើនសន្លឹក ហើយទំលាយអារម្មណ៍ក្នុងចិត្តដ៏គួរឲ្យចាប់អារម្មណ៍មួយថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ថ្ងៃនេះជាថ្ងៃខួបអាពាហ៍ពិពាហ៍ ៧ឆ្នាំហើយ ដែលយើងទាំងពីរនាក់ បានផ្ទឹមចូលនឹម បរលើផ្លូវជីវិតរួមគ្នា មើលខុសត្រូវថែរក្សាគ្នា ដោយប៉ុន្មានឆ្នាំមកនេះយើង ក៏បានហែលឆ្លង នូវរឿងជាច្រើន ទាំងសុខ និងទុក្ខ ជាមួយគ្នារាប់មិនអស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អរគុណអូន សម្រាប់ការរួមរស់ជាមួយបង អត់ធ្មត់ គ្រប់បែបយ៉ាង បើទោះបីជា មានបញ្ហាយ៉ាងណាក៏ដោយ អូននៅតែអធ្យាស្រ័យអោយបង សម្របជីវិត រស់នៅអោយចុះសម្រុងគ្នា ដើម្បីភាពរុងរឿង សុភមង្គលក្នុងគ្រួសារ។ យើងនឹងរួមលើផ្លូវសុខទុក្ខ ដ៏វែងឆ្ងាយមួយនេះលុះអវស្សាន្ត។”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment