លោកហេង ឡុង ខំធ្វើដំណើរពីចម្ងាយដើម្បីចូលរួម ពិធីមង្គលការ ស្រាប់តែ អ្នកនាង ធី សុវណ្ណថា បង្ហោះសារព្រមានទៅកាន់ លោក ហេង ឡុង ដោយទុករយៈពេល ២៤ម៉ោង ដើម្បី

ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហេីយ ដែលកាលពីដេីមខែត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ អ្នកនាង ធី សុវណ្ណថា និងលោក ផែ សុវណ្ណារិទ្ធ បានសម្រេចចិត្តកាន់ដៃគ្នាចូលរោងការហើយ ក្រោយពីបានស្រលាញ់គ្នាអស់រយៈពេលជាច្រើនឆ្នាំ ដែលមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើននាខេត្តកោះកុង។ ទន្ទឹមនឹងនឹងថ្ងៃចូលរោងរបស់អ្នកទាំងពីរនេះដែរ ក៏ស្រាប់តែមានព័ត៌មានចេញពីគណនីហ្វេសប៊ុកលោក ហេង ឡុង ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមសិល្បករខ្មែរ បានមានការបង្ហោះនូវឃ្លីបវីដេអូមួយ ដែលមានមនុស្សស្រីម្នាក់បានទូរស័ព្ទមកកាន់លោក នឹងបានមានការអះអាងថា ខ្លួនគឺជាប្រពន្ធរបស់លោក ផែ សុវណ្ណារិទ្ធ ដោយក្នុងនោះ លោកបានមានការរៀបរាប់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកថា៖

«អ្នកសិល្បៈម្នាក់ បានអះអាងថា ខ្លួនជាប្រពន្ធរបស់លោក ផែ សុវណ្ណារិទ្ធ (ដែលត្រូវជាស្វាមីរៀបការជាមួយនឹងកញ្ញា ធី សុវណ្ណថា) បានរស់នៅរួមរស់ជាមួយគ្នាអស់រយៈពេលជិត១០ឆ្នាំមកហើយ បានទូរសព្ទមកប្តឹងខ្ញុំ ដេីម្បីឲ្យជួយរកយុត្តិធម៌ជូន តើរឿងពិតយ៉ាងឬណា សូមបងប្អូនមើលវីដេអូខាងក្រោមទាំងអស់គ្នា»។ ទន្ទឹមនឹងរឿងរ៉ាវខាងលើនេះដែរ លោក ផែ សុវណ្ណារិទ្ធ ក៏បានចេញមុខធ្វើការបញ្ជាក់ ដោយលោកបានធ្វើការបកស្រាយថា៖ «លោកសុំធ្វើបដិសេធទាំងស្រុងចំពោះព័ត៌មានមួយនេះ គឺវាមិនមែនជាការពិតនោះទេ ហេីយចំពោះករណីមួយនេះ បានធ្វើឲ្យមានការប៉ះពាល់ដល់កិត្តិយសរបស់លោក និងភរិយាលោកជាខ្លាំង។

បន្ថែមទៀតនោះ លោក ផែ សុវណ្ណារិទ្ធ ក៏មានបំណងចង់ជួបផ្ទាល់ជាមួយនឹងស្រ្តីរូបនេះផងដែរ ក្រោយពីកម្មវិធីដ៏មានជ័យមង្គលរបស់លោក ជាមួយភរិយា អ្នកនាង ធី សុវណ្ណថាបានបញ្ចប់ ក្នុងគោលបំណងដោះស្រាយជាមួយគ្នាចំពោះព័ត៌មានដូចដែរបានកំពុងផ្ទុះកក្រើកខាងលេីនេះ ដេីម្បីកុំឲ្យបងប្អូនមានការយល់ច្រឡំជាបន្ត។ យ៉ាងណាមិញ ក្រោយពីកម្មវិធីដ៏មង្គលខាងលេីនេះត្រូវបានបញ្ចប់ទៅយ៉ាងរលូនបានប៉ុន្មានថ្ងៃរួចមក ស្រាប់តែកាលពីរាត្រីយប់មិញនេះ អ្នកនាង ធី សុវណ្ណថា ក៏បានបង្ហោះសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកថា៖«សារព្រមាន ខ្ញុំទុកពេល ឲ្យលោក ហេង ឡុង ២៤ម៉ោង បង្ហាញមុខនារីម្នាក់ ដែលវាយប្រហារខ្ញុំថ្ងៃរៀបការ បេីនាងមិនចេញមុខទេ ខ្ញុំនឹងប្តឹងលោក ហេង ឡុង ករណីបង្កេីតព័ត៌មានក្លែងក្លាយ បរិហាកេរ្តិ៍…»។ គូសបញ្ជាក់ថា ចំពោះរឿងរ៉ាវខាងលើ នៅមិនទាន់មានការបញ្ជាក់ឲ្យដឹងនៅឡើយនោះទេ ចំពោះព័ត៌មានបន្ថែម ក្រុមការងារយើងខ្ញុំនឹងជម្រាបជូនប្រិយមិត្តជាបន្ត។

Related posts

Leave a Comment