ហ្វេនជាច្រើន ក៏ដូចជាមហាជនទូទៅ ពិតជាមិនទាន់ភ្លេចទេមើលទៅ ចំពោះ តារាចម្រៀងប្រុស ដ៏ល្បីឈ្មោះម្នាក់ គឺ លោក អាន គុណកូឡា នោះ ។ មានបទជាច្រើន ដែលនៅតែដក់ក្នុងអារម្មណ៍អ្នកស្តាប់ដដែលមកដល់ពេលនេះ មានដូចជា ៖
សុំទោសដែលធ្វើអោយអូនយំ, សង្សារមួយថ្ងៃសង្សារមួយជីវិត, មនុស្សប្រុសមិនខូចមនុស្សស្រីមិនស្រលាញ់, សុខៗគេសុំសង្សារវិញ, ឈឺឡើងលែងចង់ឈឺ។
ស្រាប់តែមកដល់ ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ លោកបានធ្វើឲ្យ អ្នកគាំទ្ររបស់ខ្លួន មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ ជាខ្លាំង ក្រោយលោកសម្រេចចិត្តនឹងចូលរោងការជាមួយនារីដ៏ស្រស់ស្អាតម្នាក់ៗ ក្នុងពេលឆាប់ៗខាងមុខនេះហើយ។
ក្នុងនោះ គេឃើញហ្វេសប៊ុកមួយឈ្មោះ “Image Hunter Photography” ដែលបានបង្ហោះរូបភាពជាច្រើនសន្លឹក របស់ លោក អាន គុណកូឡា ហើយបញ្ជាក់បន្ថែមថា “តោះ shares នឹង comment បទចំរៀងមួយបទដែលអ្នកចូលចិត្តបំផុតរបស់ idol សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ លោក អាន គុណកូឡា នឹង អនាគត ភរិយាដែលបានជ្រើសរើស ការថតPre wedding Wedding day ពី Image Hunter Photography”។
នៅមិនទាន់អស់ទេ លុះមកដល់ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះទៀត ហ្វេសប៊ុកដដែល ក៏បានបញ្ចេញរូបថត Pre-Wedding របស់ តារាចម្រៀងប្រុសរូបនេះថែមទៀតហើយ មើលទៅ ពិតជាស្អាត គួរឲ្យទាក់ភ្នែកជាខ្លាំង រហូតដល់ថ្នាក់ធ្វើឲ្យ ប្រិយមិត្តទូទៅ លាន់មាត់សរសើរគ្រប់ៗគ្នា ពិសេសខាងស្រី មានថ្ពាល់ខួចទំាងសងខាងទៀត។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោននេះ ៖