អបអរសាទរ! បេក្ខជន ចាន់ សុបញ្ញា ទទួលបានជ័យលាភីលេខ១ ក្នុងកម្មវិធី X FACTOR CAMBODIAហើយដោយមានវត្តមាន (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនដឹងច្បាស់ហើយថាកម្មវិធីដែលល្បីកក្រើកទូទាំងពិភពលោក X FACTOR CAMBODIA បានផ្តល់ឱកាសដល់បេក្ខជនដែលចូលរួមប្រលង ច្រៀងទោល ឬច្រៀងជាក្រុម ក្នុងកំពូលកម្មវិធីប្រលងចម្រៀងដ៏អស្ចារ្យប្លែកពីគេមួយនេះ ម្ចាស់ជ័យលាភី នឹងទទួលបានប្រាក់រង្វាន់ចំនួន 100លានរៀល និងក្លាយខ្លួនជាតារាចម្រៀង កុងត្រាជំនាន់ថ្មីរបស់ផលិតកម្មរស្មីហង្សមាស។យ៉ាងណាមិញ ក៏មានបេក្ខជនជាច្រើនរូប ដែលសុទ្ធសឹងតែមានសមត្ថភាព បានចូលរួមប្រកួត និងបានសាងភាពអស្ចារ្យជាខ្លាំង ដែលធ្វើឲ្យគណកម្មការទាំង៤រូប និងទស្សនិកជនរាប់លាននាក់

មានការពេញចិត្ត និងមានការភ្ញាក់ផ្អើលជាខ្លាំងតែម្តង ក្រោយពីពួកគេបានធ្វើការស្រែកច្រៀងយ៉ាងពិរោះ និងមានទំនុកចិត្តបំផុតនោះ។ដោយឡែក ក៏មានប្រិយមិត្តជាច្រើន បាននឹងកំពុងតែមានការតាមដានយ៉ាងជក់ចិត្ត ដិតអារម្មណ៍តែម្ដង ជាមួយកម្មវិធីប្រលងចម្រៀង លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia ដែលនារាត្រីយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ បានឈានមកដល់ វគ្គ Live Show សប្តាហ៍ទី១០ ដែលជាវគ្គផ្ដាច់ព្រ័ត្រហេីយ។លើសពីនេះទៅទៀតក៏មានវត្តមានអញ្ជើញផ្តល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់ចូលរួមពីសំណាក់

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រួមទាំងអភិបាល នៃគណៈអភិបានរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ផងដែរ ដែលធ្វើឲ្យកម្មវិធីទាំងមូលមានការកក្រើកតែម្តង។ជាក់ស្តែង នាសប្ដាហ៍ផ្តាច់ព្រ័ត្រនេះដែរ បេក្ខជនចំនួន៤រូប ដែលរួមមានដូចជា បេក្ខជន ចាន់ កូម៉ែន, បេក្ខជន ចាន់ សុបញ្ញា, បេក្ខជន គង់ ចំរើន និងបេក្ខជន សំ សុ វណ្ណារ៉ាក់ បានសាងភាពអស្ចារ្យជូនដល់មហាជនទូទាំងប្រទេស ដោយការបកស្រាយបទចម្រៀងម្នាក់ៗចំនួន២បទ បែបមនោសញ្ចេតនា និងញាក់កន្ត្រាក់អារម្មណ៍។យ៉ាងណាមិញ អ្វីដែលប្រិយមិត្ត

និងមហាជនទូទាំងប្រទេសបានមានការទន្ទឹមរង់ចាំយ៉ាងអន្ទះសានោះគឺបានមកដល់ហេីយ ដែលលទ្ធផលម្ចាស់ពានរង្វាន់កម្មវិធីដែលល្បីកក្រើកទូទាំងពិភពលោក X FACTOR CAMBODIA រដូវកាលទី១នេះ គឺបានទៅលេី បេក្ខជន ចាន់ សុបញ្ញា ដែលមកពីខេត្តកំពង់ចាម និងជាបេក្ខជនដែលក្មេងជាងគេនៅក្នុងកម្មវិធីទាំងមូល។សូមទស្សនាវីដេអូខាងក្រោម។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment