កាលពីយប់ ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្រីអូន និងស្វាមី បានជួបរឿងនឹកស្មានមិនដល់មួយ ក្រោយចតឡានចូលញុំាអាហារ នៅហាងមួយកន្លែង នៅខេត្តសៀមរាប ស្រាប់តែមានរថយន្តមួយគ្រឿងមកបុកពីក្រោយឡើងខ្ទេច ។
ស្រីអូន ក៏បានបញ្ជាក់ប្រាប់ ថា “ម៉ោងជិត6ភ្លឺហេីយ មិនទាន់បានគេង ដោយសារមនុស្សគ្មានបេះដូង បុកគេហេីយ មិនព្រមសងសំណង ឡានខ្ញុំខូច2គ្រឿង ធ្វេីអស់ប្រហែល40000$ ខ្ញុំមានលុយធ្វេីតែកង់បី គ្នាអត់ណាស់ម្ដាយអ្នកអនាម័យ ឈឺទៀត តេីមិនអាណិតគាត់ទេ? ខ្ញុំអង្វរសុំអោយជួយគាត់វិញតែនៅតែមិនជួយ”។
ស្រីអូន បញ្ជាក់បន្ថែមទៀត ទំាងអារម្មណ៍ហួសចិត្តថា “រឿងដែលខ្ញុំហួសចិត្តបំផុត ក្នុងជីវិត មិននឹកស្មានថាបានជួបមនុស្សគ្មានបេះដូងចឹងសោះ ស្រវឹងបេីកឡានបុកឡានខ្ញុំ2គ្រឿង បុកកង់បី របួសគេងពេទ្យ។
ខ្ញុំមិនទារសំណង ទោះឡានខ្ញុំធ្វេីអស់ច្រេីនមុឺនដុល្លារក៏ដោយ តែខ្ញុំសុំតែ 3000$ទេ អោយសងជូនខាងកង់បី តែគាត់មិនព្រមសងសោះ តេីគាត់មិនអាណិតអ្នកក្រទេ? គាត់ជិះឡានទំនេីបបុិនហ្នឹង គាត់ថាគ្មានលុយមួយរៀល ចុះទំរាំគ្នារត់កង់បី ម្ដាយអ្នកអនាម័យ តេីយ៉ាងមិចវិញ?ចុងក្រោយខ្ញុំសំរេចចិត្តទិញកង់បី និងម៉ូតូជូនគាត់វិញ និងជូនថវិការសំរាប់ព្យាបាលរបួស លេីលោកនេះ មានរឿងជាច្រេីន ដែលយេីងស្មានមិនដល់ សូមអោយច្បាប់ជាអ្នកធ្វេីការចុះ ព្រោះឡាន2គ្រឿងខូចធ្ងន់ កង់បីប្រេីការលែងបាន មនុស្សរបួសគេងពេទ្យ”។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្រីអូន បានបង្ហោះវីដេអូមួយ ដែលយកពី កាមេរ៉ាសុវត្ថិភាព បង្ហាញពីរថយន្តមួយគ្រឿង ដែលបុកឡានរបស់គាត់ពីក្រោយ។ ស្រីអូន បានភ្ជាប់សារមួយថា “សំណាងរេចង្កូតមកបុកឡានខ្ញុំ ចុះបេីរេទៅបុកអ្នកឈរលេីផ្លូវ តេីយ៉ាងម៉េចទៅ? ក្នុងនោះ មានអ៊ុំពិការភ្នែកម្នាក់ ដែលអង្គុយនៅមាត់ផ្លូវ គាត់ថា បេីបុកមកមែន គាត់មិនដឹងរត់ទៅណាទេ នេះជាហេតុដែលខ្ញុំមិនខឹងដែលបុកឡានខ្ញុំ តែអ្វីដែលខឹងគឺ ហេតុអីមិនព្រមសងលុយការខូចខាតរបស់កង់បី និងព្យាបាលគាត់? ខ្ញុំសុំអោយគាត់ទទួលខុសត្រូវ”។
ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖