នេះហើយជាឡាន របស់ ស្រីអូន ដែលគេបុ​ក ពីក្រោយឡើងខ្ទេច កាលពីយប់មិញ នៅសៀមរាប, ទាល់តែច្នៃបែបនេះ ទើបជិះមកភ្នំពេញបាន, ស្រីអូន បានប្រាប់រឿងមួយ ដែលមានអ្នកខ្លះចង់ដឹង នោះ គឺ…(មានវីដេអូ)

ចំណែកយប់មិញនេះ នាថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០ គេឃើញ ស្រីអូន និងស្វាមី បានជួបរឿងនឹកស្មានមិនដល់មួយ ក្រោយចតឡានចូលញុំាអាហារ នៅហាងមួយកន្លែង នៅខេត្តសៀមរាប ស្រាប់តែមានរថយន្តមួយគ្រឿងមកបុ​កពីក្រោយឡើងខ្ទេច ។ ស្រីអូន ហួសចិត្តពេកក៏បានបញ្ជាក់ថា “បុកឡានខ្ញុំ ខូច2 បុកកង់បីផង ឥឡូវមិនសំរួលទេ ទាំងដែលខ្ញុំមិនទារសំណង ហួសហេតុ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះដល់ព្រឹកមិញនេះ នាថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្រីអូន ក៏បានបញ្ជាក់បន្ថែមថា “ម៉ោងជិត6ភ្លឺហេីយ មិនទាន់បានគេង ដោយសារមនុស្សគ្មានបេះដូង បុ​កគេហេីយ មិនព្រមសងសំណង ឡានខ្ញុំខូច2គ្រឿង ធ្វេីអស់ប្រហែល40000$ ខ្ញុំមានលុយធ្វេីតែកង់បី គ្នាអត់ណាស់ម្ដាយអ្នកអនាម័យ ឈឺទៀត តេីមិនអាណិតគាត់ទេ? ខ្ញុំអង្វរសុំអោយជួយគាត់វិញតែនៅតែមិនជួយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រីអូន បញ្ជាក់បន្ថែមទៀត ទំាងអារម្មណ៍ហួសចិត្តថា “រឿងដែលខ្ញុំហួសចិត្តបំផុត ក្នុងជីវិត មិននឹកស្មានថាបានជួបមនុស្សគ្មានបេះដូងចឹងសោះ ស្រវឹងបេីកឡានបុ​កឡានខ្ញុំ2គ្រឿង បុ​កកង់បី របួសគេងពេទ្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំមិនទារសំណង ទោះឡានខ្ញុំធ្វេីអស់ច្រេីនមុឺនដុល្លារក៏ដោយ តែខ្ញុំសុំតែ 3000$ទេ អោយសងជូនខាងកង់បី តែគាត់មិនព្រមសងសោះ តេីគាត់មិនអាណិតអ្នកក្រទេ? គាត់ជិះឡានទំនេីបបុិនហ្នឹង គាត់ថាគ្មានលុយមួយរៀល ចុះទំរាំគ្នារត់កង់បី ម្ដាយអ្នកអនាម័យ តេីយ៉ាងមិចវិញ?ចុងក្រោយខ្ញុំសំរេចចិត្តទិញកង់បី និងម៉ូតូជូនគាត់វិញ និងជូនថវិការសំរាប់ព្យាបាលរបួស លេីលោកនេះ មានរឿងជាច្រេីន ដែលយេីងស្មានមិនដល់ សូមអោយច្បាប់ជាអ្នកធ្វេីការចុះ ព្រោះឡាន2គ្រឿងខូចធ្ងន់ កង់បីប្រេីការលែងបាន មនុស្សរបួសគេងពេទ្យ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាថ្ងៃដដែលនេះ ស្រីអូន បានប្រាប់បន្ថែមថា “មានតែច្នៃបិតចឹងទេ ទើបជិះទៅភ្នំពេញបាន បងប្អូនខ្ញុំ គាត់សួរខ្ញុំថា ហេតុអីចិត្តត្រជាក់បាន? សំរាប់ខ្ញុំ អា​យុជីវិតមនុស្សសំខាន់ជាងឡាន ពេលគេបុ​កឡានខ្ញុំម្ដងៗ ខ្ញុំរត់ទៅមើលមនុស្ស មុនឡាន ឃើញមនុស្សមិនអី ខ្ញុំធូរទ្រូងហើយ តែលើកទីមួយ ដែលខ្ញុំខឹងអ្នកបង្ករខ្លាំង គឺខ្ញុំមិនទារសំណងហើយ សុំអោយគាត់ជួយសងអ្នកកង់បី តែគាត់មិនព្រមសងសោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខឹងឡើងចង់ឈឺ អត់បានដេកទល់ភ្លឺ កោតចិត្តគាត់ អត់អាណិតអ្នកអត់សោះ ម្ដាយធ្វើការអនាម័យ កូនរត់កង់បី ទាល់ក្រណាស់ ចុងក្រោយខ្ញុំជាអ្នករ៉ាប់រងសំណងជូនកង់បីវិញ ទាំងអស់វិញ បារម្ភគាត់ណាស់ ម្ដាយគេ ម្ដាយយើង អាណិតណាស់ តែខ្ញុំអស់ចិត្តហើយ ព្រោះបានជួយគាត់ចឹង ខ្ញុំទុកអោយច្បាប់ជាអ្នកដោះស្រាយហើយបងប្អូន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment