លោកខេមរៈ សិរីមន្ត៖ គ្រាន់តែមកដល់ចំណតរថយន្តភ្លាម ស្រាប់តែមានមនុស្សជាច្រើនរត់មករកលោក ដល់លោកចុះពីលើរថយន្ត ធ្វើអោយលោកភ្ញាក់ផ្អើលនិងរំភើបចិត្តជាខ្លាំង

កំពូលតារាចម្រៀង ខេម ប៊ុនថៃ ហៅលោក ខេមរៈ សិរីមន្ដ អតីតតារាចម្រៀងប្រចាំផលិតកម្ម សាន់ ដេ ក្រោយមកផ្លាស់ប្ដូរទ្រនំថ្មីមកកាន់ផលិតកម្ម រស្មី ហង្សមាស ធ្វើឲ្យរូបលោកកាន់តែឡើងកូទបន្ថែមទៀត ក្រោយពេលដែលរូបលោកបានបញ្ចេញបទចម្រៀងថ្មីៗជាច្រើន ដូចជាបទ”ធុញបងមែនទេ”ជាដើម។

មិនត្រឹមតែប៉ុណ្ណឹងរូបលោក ក៏បានក្ដាប់តំណែងជា Jude ក្នុងកម្មវិធីប្រលងសមត្ថភាពចម្រៀង លំដាប់ថ្នាក់ពិភពលោក X Factor Cambodia ថែមទៀតផង។ យ៉ាងណាមិញ កំពូលតារាចម្រៀងប្រុសរូបនេះ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ត្រូវបានក្រុមហ៊ុនរថយន្ដម៉ាក Mazda បានតែងតែជាទូតសុឆន្ទៈ ដោយបានផ្ដល់រថយន្ដយ៉ាងថ្មីស្រឡាងមួយគ្រឿងសម្រាប់រូបលោកទៀតផង។

ដោយឡែក នាថ្ងៃនេះដែរ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ខេមរៈ សិរីមន្ដ បានធ្វើដំណើរមកដល់ ចំណតរថយន្ដ ក្នុងផ្សារទំនើប អុីអន២ ដើម្បីចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក XFactor Cambodia រដូវកាលទី១ វគ្គlive show សប្តាហ៍ទី១០ ស្រាប់តែត្រូវបានក្រុមអ្នកគាំទ្ររបស់លោក បាន Surprise ថ្ងៃខួបកំណើតដល់រូបលោក ដោយបានធ្វើឲ្យរូបលោកមានភាពភ្ញាក់ផ្អើលជាខ្លាំង។

Related posts

Leave a Comment