កូនប្រុស ពេជ្រ សូលីកា កាន់តែធំ កាន់តែគួរឲ្យក្នាញ់ ចាប់ផ្តើមឆ្ងល់គ្រប់សព្វ មិនលើកលែងសូម្បីតែខោម៉ាមី ដល់ថ្នាក់ សូលីកា និយាយបែបនេះ ថា…

កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនទូទៅ ក៏ដូចជាហ្វេនៗ ពិតជាបានជ្រាបរួចមកហើយ ថា តារាចម្រៀង ពេជ្រ សូលីកា បានសម្រាល កូនប្រុសម្នាក់ ដោយជោគជ័យហើយ មានមុខមាត់គួរឲ្យក្នាញ់ណាស់ មានឈ្មោះថា ហង្ស អ៊ារី វ៉េនស្ដេ កើតនៅ វេលាម៉ោង ៧ និង៣០នាទី ព្រឹក មានទម្ងន់ ២,៩ គីឡូ មតិភាគច្រើនគេថា ហង្ស អ៊ារី វ៉េនស្ដេ មានមុខដូចប៉ាៗ របស់គេខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកម្សិលមិញនេះ នាថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ពេជ្រ សូលីកា បានបង្ហោះរូបភាពកូនប្រុសរបស់ខ្លួនប៉ុន្មានសន្លឹក ដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ជាប់សារមួយថា “ចាប់ផ្ដើមលេង ចាប់ផ្ដើមឆ្ងល់គ្រប់សព្វ មិនលើកលែងសូម្បីតែខោម៉ែ កណ្ដុរមាស”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម អ្នកគាំទ្រតារាចម្រៀងស្រី ស្រស់ស្អាតរូបនេះ បានចូល comment ថា ៖ ម៉ាមី នៅតែស្រស់ស្អាត, កូនបងគួរឲ្យក្នាញ់ម្លេស, មុខដូចប៉ាៗណាស់, អត់យល់ពី mommy សោះម៉េចបានស្អាតម្លឹងៗ​, ឆ្ងល់ម៉េចម៉ាក់ៗអូន នៅស្អាតម្លេស, ឆ្ងល់ថា ក្រណាត់ពេញផ្សារ ម៉េចម៉ែស្លៀក ខោរហែក អ៊ីចឹង, អូនឆ្ងល់ឃើញម៉ាមីស្លៀកខោរហែក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment