បើនិយាយដល់ពិធីករដ៏ឆ្នើម និងតារាសម្តែង ម្នាក់ គឺលោក ប៉ែន ចំរ៉ុងប្រិយមិត្តប្រាកដជាស្គាល់រួចមកហើយ។ ជាក់ស្តែងស្រាប់តែកាលពីពេលថ្មីៗនេះ ម្ចាស់គណនីហ្វេសប៊ុក Lily Queen បានបង្ហោះសារថា “មួយទៀត មនុស្សដែលមិនបានដេីរផ្លូវហ្នឹង (ក្នុងបញ្ហា) ពេលខ្លះដឹងមួយជ្រុង តែដូចចេះដឹងណាស់ចឹង។
នៅពីក្រោយអាក្រក់ដាក់ខ្ញុំបែបណា ខ្ញុំក៏អត់បានលេីកយកមកនិយាយដែរ តែប្រាប់ណាថាកុំប៉ះឬលូក ដៃមកទៀតទោះអ្នកឯងក្នុងនាមជាអី ឬត្រូវជាអ្វីក៏ដោយ បេីចង់លូកដៃ ចេញមុខមកតតាំងឬទទួលខុសត្រូវផង។
ខ្ញុំស្វាគមន៍ជានិច្ច ខ្ញុំលេីកនេះអត់ស្លូតជាមួយទេ”។ ម្ចាស់គណនីហ្វេសប៊ុក រូបនេះ បានបង្ហោះសារថា “សុំបងៗទាំងអស់គ្នាម្យ៉ាង រាប់ អានខ្ញុំហៅខ្ញុំថា លី លីលី អូន បែបណាក៏បានលេីកលែងពាក្យថា “ប្អូនស្រី”។ ព្រោះពាក្យហ្នឹងលឺហេីយធ្វេីអោយនឹក
ឃេីញរឿងដែលខ្ញុំកំពុងឈឺចាប់ លឺពាក្យនឹងហេីយមានអារម្មណ៍ខ្លាចរអាណាស់”។ “គ្មានទៀតទេពាក្យថាបងប្អូន គ្រប់យ៉ាងគ្រាន់ជាអតីត។ ឆ្អែតខ្លាំង”។ អស់លោកអ្នកដែលធ្វេីបាបនិងច្រានអោយជីវិតខ្ញុំធ្លាក់ទឹក ពេលនេះជីវិតខ្ញុំ
ដុនដាបវេទនាហេីយ ទូលរយលានបញ្ហា។ សប្បាយចិត្តខ្លាំងណាស់មែនដែលឃេីញបែបនេះ? ខ្ញុំមិនល្អគ្រប់គ្រាន់ នឹងបន្តមិត្តភាពហ្នឹងបានទេ។ យកល្អ យកត្រូវទៅចុះ ខ្ញុំអោយ ខ្ញុំអាក្រក់យូរណាស់មកហេីយ។ ចាត់ទុកថាកន្លងមកស្គាល់គ្នាដេីម្បីលាងកម្មចុះ។ ពីពេលនេះទៅរស់នៅជីវិតរៀងៗខ្លួន។ ជម្រាបលាម្ចាស់កម្មពៀរ “។
ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបន្ថែមទៀតថា ” – លាហេីយមនោសញ្ចេនាក្លែងក្លាយ – លាហេីយក្តីស្រលាញ់ដែលគ្មានការពិត – លាហេីយពាក្យថាស្រលាញ់ – លាហេីយពាក្យថាបងប្អូន (ធ្លាប់ភ្លេចខ្លួនច្រលំថាគេដូចបងប្រុសបង្កេីត) – លាហេីយពាក្យថាបារម្ភ សុខចិត្តបាត់បង់អីក៏មិនអាចបាត់បង់ភាពជាបងប្អូន – លាហេីយពាក្យសំដីល្អៗផ្អែមៗដែលខុសពីទង្វេី ផ្អែមពីមុខ ចាក់រុកពីក្រោយ (ខ្ញុំបានអភ័យអោយច្រេីនហេីយកន្លងមក សុខចិត្តឈឺ គថ្លង់ដេីម្បីរក្សាទំនាក់ទំនង) តែពេលនេះធ្ងន់ជ្រុលហេីយ
– បេីអ្នកចង់ដឹងនរណាម្នាក់ស្រលាញ់អ្នកប្រាកដ ចូលមេីលពេលដែលអ្នកអស់ប្រយោជន៍សម្រាប់គេ ឬក៏ពេលធ្លាក់។ (ពេលអស់ប្រយោជន៍គេនឹងធាក់ចោល ភាពអាត្មានិយម យគិតតែខ្លួនឯង ចិត្តគំនិតពិតនឹងលាតត្រដាងចេញ)
– ព្រោះតែទំនុកចិត្ត អោយតម្លៃ ជឿជាក់ ស្រលាញ់អស់ពីចិត្ត ស្រលាញ់ដល់ភ្លេចថាគេជាអ្នកដទៃ ចុងក្រោយត្រូវមករស់ដូចស្លាប់។ ពេលនេះភ្ញាក់ខ្លួនហេីយ ភ្ញាក់មកនៅសល់តែបញ្ហានិងការឈឺចាប់។ បេីនៅសល់ជីវិតទៀត ខ្ញុំលែងទុកចិត្តអ្នកណាទៀតហេីយ ជីវិតនេះលិចលង់ដោយសារមនុស្សច្រេីននាក់ណាស់ តែមេរៀននេះកេីតឡេីងចុងក្រោយគេ ហេីយក៏ធំជាងគេដែរ។
– គ្រប់គ្នាបន្ទោសខ្ញុំត្រូវហេីយ ពេលនេះជាពេលដែលខ្ញុំទទួលកម្មហេីយ រឹង មានះ មិនជឿពាក្យគេដាស់តឿន។ ព្រមទទួលស្គាល់ហេីយថាខ្ញុំ ល្ងង់ មែន ។ សុំទោសខ្លួនឯងដែលកន្លងមក គិតគេជាងខ្លួនឯង”។