ប៉ូលិស​បារាំង​រង​ការបន្ទោស ព្រោះតែ​បាញ់​ឧស្ម័ន​ហូរ​ទឹកភ្នែក​ទៅលើ​សកម្មជន​អាកាសធាតុ

ប៉ូលិស​បារាំង​រង​ការស្តីបន្ទោស​និង​ទិតៀន​យ៉ាងខ្លាំង​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​មន្ត្រីប៉ូលិស​ដែល​ត្រូវបាន​គេ​ថត​យក​រូបភាព​នោះ​កំពុងតែ​បាញ់​ស្ព្រៃ​យ៍​ទៅលើ​ក្រុម​សកម្មជន​គាំពារ​អាកាសធាតុ​ដែល​ធ្វើបាតុកម្ម​ដោយ​ស្ងប់ស្ងាត់​ពេល​បាញ់​ឧស្ម័ន​ស្ព្រៃ​យ៍​នោះ​ប្រភេទ​ហូរ​ទឹកភ្នែក​នៅ​ក្រុង​បា​៉​រី​ស​កាលពី​សប្តាហ៍​កន្លងទៅ។

រដ្ឋមន្ត្រី​មហាផ្ទៃ​លោក Christophe Castaner បានចេញ​បញ្ជា​ឲ្យ​បើក​ការ​សើ​ុ​ប​អង្កេត​មួយ​នៅក្នុង​ឧប្បត្តិ​េ​ហ​តុ​ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​បារាំង​អំឡុងពេល​បាតុកម្ម​ដោយ​ធ្វើឡើង​ដោយ​ក្រុម​ហៅថា The Extinction Rebellion group ទៅលើ​គោលនយោបាយ​បរិស្ថាន​របស់​រដ្ឋាភិបាល។

ឃ្លី​ប​វីដេអូ​មួយ​ដែល​ចែកចាយ​នៅលើ Twitter ហើយ​តាំងពី​នោះមក ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំ ទូលាយ​នៅលើ News Channels បង្ហាញ​ឲ្យ​ឃើញ​យ៉ាងហោច​មាន​មន្ត្រីប៉ូលិស​២​នាក់​បាន​បាញ់​ស្ព្រៃ​យ៍​ឧស្ម័ន​ហូរ​ទឹកភ្នែក​ទៅ​កៀក​នឹង​ក្រុមបាតុករ​ដែល​ព្យាយាម​បិទបាំង​មុខ​របស់​ពួកគេ ហើយ​បាន​ស្រែកថា សូម​កុំ​ប្រើ​អំពើហិង្សា។ កាលពី​ថ្ងៃ​ចន្ទ រដ្ឋអាជ្ញា​ក្រុង​បារី​ស​បានចាប់ផ្តើម​បើក​ការ​ស៊ើប​អង្កេត​បឋម​មួយ​ដែល​ត្រូវបាន​ធ្វើឡើង​ដើម្បី​ឲ្យ​មានការ​អង្កេត​ស្រាវជ្រាវ​នៅក្នុង​អង្គភាព​របស់​នាយកដ្ឋាន​ប៉ូលិស។

ស្ត្រី​បាតុករ​ម្នាក់​ដែល​ផ្តល់​ឈ្មោះ​តែត្រឹម​ឈ្មោះ Flora នោះបាន​ប្រាប់ AFP ថា​ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​ហូរ​ទឹកភ្នែក បន្ទាប់ពី​បាតុករ​មួយចំនួន​បាន​ដកថយ​ចេញពី​ទីកន្លែង​នោះ​ទៅហើយ​បាន​វិលត្រឡប់​មកវិញ​។ ប៉ូលិស​បាន​បាញ់​ឧស្ម័ន​ហូរ​ទឹកភ្នែក​នោះ នៅត្រឹម​ចម្ងាយ​តែ​២០​សង់ទីម៉ែត្រ​ពីមុខ​របស់​មនុស្ស៕

Related posts

Leave a Comment