តោះមកទស្សនាទិដ្ឋភាព ក្បួនដង្ហែអង្គកឋិនទាន វត្តមេ.សប្រចណ្ឌ នៅខេត្តព្រៃវែង ប្រជាជននាំគ្នាតែងខ្លួនបែបប្រពៃណីពិជាប្លែកភ្នែកខ្លាំង (មានវីដេអូ)

ភ្នំពេញ ៖ កាលពីម្សិលមិញនេះ នាថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០១៩ គេប្រទះឃើញ ក្បួនដង្ហែអង្គកឋិនទាន មហាសាមគ្គីមួយ នៅខេត្តព្រៃវែង ដែលពិតជាប្លែក និងទាក់ទាញខ្លាំងណាស់ ជាពិសេសនោះ មានអ្នកខ្លះ ធ្វើតុបតែងខ្លួន និងស្លៀកសំលៀកបំពាក់បុរាណមកដង្ហែជាក្បួន មើលទៅពិតជាទាក់ភ្នែកខ្លាំងណាស់ ព្រមទាំងមានអ្នកចូលរួមក្នុងកម្មវិធីនេះ យ៉ាងច្រើន ប្រកបដោយភាពសប្បាយរីករាយក្រៃលែង។ក្នុងនោះផងដែរ បើយោងតាមរយៈហ្វេសប៊ុកមួយឈ្មោះ “មរតក វត្តមេ.សប្រចណ្ឌ” បានបញ្ជាក់បន្ថែមទៀតថា៖

“ក្បួនដង្ហែអង្គកឋិនទានមហាសាមគ្គីចំណុះជេីងវត្ត វត្តមេ.សប្រចណ្ឌ ឃុំមេ.សប្រចណ្ឌ ស្រុកពារាំង ខេត្តព្រៃវែង ។ ថ្ងៃ៦កេីតខែកត្តឹក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២ ខែវិច្ឆិកា ឆ្នំា ២០១៩ ហែចូលសូត្រមន្ត ឬហៅថាចូលរោង លុះស្អែកឡេីង ហែវេរប្រគេនព្រះសង្ឃ ជាកិច្ចបង្ហេីយបុណ្យ សូមអនុមោទនា”។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment