ទឹកចិត្តឪពុកស្រលាញ់កូន! គ្រប់គ្នារំជួលចិត្តជាខ្លាំងក្រោយពីឃើញទង្វើឪពុកពិការដាក់កូនប្រុសលើភ្លៅ ជូនទៅសាលារៀនរាល់ព្រឹកយ៉ាងមានក្តីសុខ

បរទេស៖ មហាជនជាច្រើនមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៏ជាខ្លាំងក្រោយ ឪពុកម្នាក់មកពីប្រទេសហ្វីលីពីន បានធ្វើឲ្យមនុស្សគ្រប់គ្នាកោតសរសើរជាខ្លាំង បន្ទាប់គាត់បានបញ្ជូនកូនប្រុសរបស់គាត់ទៅសាលារៀនជារៀងរាល់ព្រឹកដើម្បីក្រេបជញ្ជក់យកចំណេះដឹង ដោយឲ្យកូនប្រុសគាត់អង្គុយនៅលើភ្លៅ បើទោះបីជាគាត់ពិការជើងហើយត្រូវប្រើរទេះរុញដោយដៃក៏ដោយ។យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ លោក Tatay Alejandro ត្រូវបានគេសាទរ ដែលបានក្លាយជាឪពុកគំរូប្រចាំឆ្នាំ បន្ទាប់ពីរឿងរ៉ាវរបស់គាត់ ក្នុងការបញ្ជូនកូនប្រុសរទៅសាលារៀន ដោយប្រើរទេះរុញទាំងមានការលំបាក

ត្រូវបានគេផ្សព្វផ្សាយពាសពេញបណ្ដាញអ៊ីនធឺណិត។ លោក Alejandro ជាជនពិការម្នាក់ តែគាត់មានហេតុផលរបស់គាត់ក្នុងការធ្វើដូច្នេះ៖ ទី១.គឺដើម្បីកាត់បន្ថយការចំណាយលើថ្លៃរថយន្តក្រុង និងទី.២ ដើម្បីធានាថាកូនប្រុសរបស់គាត់ ទៅសាលារៀនដោយសុវត្ថិភាព។ជាក់ស្តែង យោងតាមទំព័រហ្វេសប៊ុកផ្លូវការនៃកម្មវិធីទូរទស្សន៍មួយមានឈ្មោះ Front Row បានបង្ហាញថាលោក Alejandro បានក្លាយជាជនពិការ នៅពេលដែលគាត់មានជំងឺស្វិតដៃជើង កាលគ្រាដែលគាត់ទើបតែមានអាយុ៥ ឆ្នាំ។ ទោះបីជាពិការភាពរបស់គាត់ Alejandro

ចង់បំពេញកាតព្វកិច្ចរបស់គាត់ ក្នុងនាមជាឪពុកចំពោះកូនប្រុសរបស់គាត់ ម្នាក់ក្នុងចំនោមពួកគេគឺដើម្បីធានាថា កូនប្រុសរបស់គាត់ទៅសាលារៀនដោយសុវត្ថិភាព។ដោយឡែក សូម្បីតែនៅពេលដែលគាត់ត្រូវឆ្លងកាត់ផ្លូវ ដែលមានចរាចរណ៍ស្ទះពេលព្រឹក ដោយរមៀលរទេះរុញរបស់គាត់ដោយដៃ ខណៈពេលដែលកូនប្រុសរបស់គាត់ អង្គុយនៅលើភ្លៅរបស់គាត់។ Alejandro ដឹងថាវាជារឿងល្អបំផុតសម្រាប់គាត់ ដែលអាចជូនកូនប្រុសរបស់ខ្លួនទៅសាលារៀនបាន។គួរបញ្ជាក់ផងដែរថា រឿងទាំងនោះវាមិនមែនជាការងាយស្រួលនោះទេ សម្រាប់ឪពុកដែលជាជនពិការ ក្នុងការជូនកូនប្រុស ឈ្មោះ Junior អាយុ៧ឆ្នាំរៀនថ្នាក់ទី២

Related posts

Leave a Comment