គួរឲ្យអាណិតគាត់ណាស់! អ្នករត់ PassApp ពិការម្នាក់បានបើកPassApp ទៅប៉ះរថយន្តទំនើប៥៧០ បណ្ដាលឲ្យក្រលិតថ្នាំ ត្រូវម្ចាស់ឡានទារសំណងចំនួន…

ភ្នំពេញ ៖ ថ្មីៗនេះមានអ្នករត់PassApp ម្នាក់ដែលជាជនពិការបានបើកPassApp ទៅប៉ះជាមួយនិងរថយន្តទំនើបមួយគ្រឿងម៉ាក៥៧០ ពណ៌ស បណ្ដាលឲ្យក្រលិតថ្នាំទ្វារនិងខួចខាត ។ ហេតុការណ៍មួយនេះបានកើតឡើងនៅក្នុងបូរី អគីដេវីឡា អូបែកក្អម រាជធានីភ្នំពេញ។ ជាហេតុធ្វើឱ្យភាគីខាងឡាន៥៧០ក្រលិតទឹកថ្នាំ ហើយម្ចាស់ឡាន ទាមទារសំណងផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសជនពិការដែលជាម្ចាស់PassApp មានឈ្មោះថា ភួង សាម៉េត អាយុ២៨ឆ្នាំមានអាស័យដ្ឋាន ភូមិរមាស ឃុំគោខ្ច ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅព្រឹកថ្ងៃពុធទី០៤ ខែ វិច្ឆិកា ឆ្នាំ២០២០ ។ ក្រោយពេលជួបហេតុការណ៍ខាងលើរួច ម្ចាស់រថយន្តទំនើបម៉ាក ៥៧០ ពណ៌ស បានធ្វើការទារសំណង៣០០០ដុល្លារសម្រាប់ថ្លៃជួសជុល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញគ្រាន់តែលឺម្ចាស់ឡានទារសំណង៣០០០ដុល្លារ បុរសជាជនពិការដែលជាអ្នករត់ PassApp ស្ទើរតែធ្លាក់ថ្លើមក្តុក និងពិបាកចិត្តយ៉ាងខ្លាំង ព្រោះតែគាត់មិនមានលទ្ធិភាពសងភាគី៥៧០នូវទឹកប្រាក់ដ៏ច្រើនបែបនេះទេមួយវិញទៀតគាត់គឺជាជនពិការខំប្រឹងតស៊ូររត់PassApp យកលុយចិញ្ចឹមជីវិត ហើយអ្វីដែលកាន់តែអាណិតនោះគឺPassAppដែលកំពុងរត់នេះគឺគាត់បង់រំលោះគេទេ ដូច្នេះសូមបងម្ចាស់ឡានមេត្តាយោគយល់និងអធ្យាស្រ័យទៅដល់ម្ចាស់PassApp ពិការម្នាក់នេះផងប្រសិនបើអាច ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment