ទស្សនិកជន ក៏ដូចជា ហ្វេនៗ ជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិខាន លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា នោះ ដែលសុទ្ធតែជា តារាចម្រៀង ដ៏ល្បីនៅក្នុងដួងចិត្តប្រិយមិត្តមកដល់ថ្ងៃនេះ ហើយអ្នកទំាងពីរមានកូនប្រុសធំៗ២នាក់ ផងដែរ។
លុះមកដល់ ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ លោក ឃុំ ប៉ុណ្ណាដែត បានបង្ហោះដំណឹងល្អមួយ ក្រោយភរិយា របស់ខ្លួន បានសម្រាលកូនស្រីម្នាក់ ដែលជាកូនទី៣ របស់ខ្លួន បានដោយជោគជ័យហើយ ហើយនេះក៏ជាបំណងប្រាថ្នាចង់បានរបស់អ្នកទំាងពីរផងដែរ។
ចំណែក កាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ចំថ្ងៃខួបកំណើត លោក ឃុំ ប៉ុណ្ណាដែត គេឃើញ អ្នកនាង យក់ ថិតរដ្ឋា បានជូនពរស្វាមីរបស់ខ្លួន យ៉ាងផ្អែមល្ហែមថា “Happy birthday ប្តីសំលាញ់ ជូនពរលោកប្តី មានសុខភាពល្អ ជោគជ័យ ក្នុងជីវិតរហូតទៅ សំខាន់ស្រលាញ់ខ្ញុំ និងកូនៗ ទាំងបី របស់យើងកុំប្រែចិត្ត ណាប្តី គ្រាន់តែចាំថា ពួកយើងទាំងបួន ស្រលាញ់បងណា BB”។
អ្នកនាង បន្ថែមថា “ផុសក្រោយគេ ព្រោះម្ចាស់កម្មវិធី ទើបប្រមូលរូបពីមិត្តភិក្ត័ និងបងប្អូនបាន ឆ្នាំនេះអត់បានធ្វើធំដុំអោយកូនទេ កូនប្រុសម៉ែ ចឹងមានតែចាំធ្វើ សរុបជាមួយប៉ាហ្មងទៅ Happy birthday ប្តី និងកូនសំលាញ់ Khum Ponadet Drdd & Khum Lido សុំផ្ញើរូបអោយច្រើនតិចហើយក្នុងFacebookណាបងប្អូន ហើយបើបានជាមើលហើយជួយចុច like អោយខ្ញុំផងណា អរគុណច្រើន”។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពនៃកម្មវិធីខួបកំណើត លោក ឃុំ ប៉ុណ្ណាដែត ខាងក្រោមនេះ ៖