ស្តាយសក់ប្លែក ស្អាតណាស់ ! អីយ៉ា ស្ងាត់ៗ ខេមរៈ សិរីមន្ត ត្រូវ ភរិយាយកនំខេក មក Surprise ក្នុងថ្ងៃខួបកំណើត, រំភើបចិត្តពេក ទប់ចិត្តអត់បាន លោកក៏និយាយថា …

លោក ខេមរៈ សិរីមន្ត គឺជាតារាចម្រៀងដ៏ល្បីមួយរូប ប្រចាំផលិតកម្មរស្មី ហង្សមាស។ បទជាច្រើន របស់លោក នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ហ្វេនៗរបស់ខ្លួន ដដែល ជាពិសេស មានចម្រៀងមួយបទ កំពុងតែល្បីខ្លាំង គឺបទ “ពឺតៗ” រហូតដល់មានអ្នកយកទៅ រាំលេងកម្សាន្ត ក្នុងបណ្តាញសង្គម TikTok យ៉ាងច្រើន គួរឲ្យកក់សំគាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកម្សិលមិញនេះ នាថ្ងៃទី ០៣ ខែវិច្ឆកា ឆ្នាំ ២០២០ ចំថ្ងៃខួបកំណើតរបស់លោក ហើយគេឃើញ តារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានបង្ហោះសារដ៏មានន័យមួយថា “ថ្វី​ត្បិត​តែ​យើង​ជាមិត្ត តែគ្មានឱកាស​បាន​ជុំគ្នា​ក្រៅពី​ម៉ោងធ្វើការ តែយ៉ាងណាក៏មិនដែល​ភ្លេចគិតពី​សុខទុក្ខ​គ្នា​ឡើយ​ ហើយខ្ញុំនៅតែចាំថា ខ្ញុំមានមិត្តម្នាក់ចាំផ្ដល់កំលាំងចិត្ត និងជាអ្នកគាំទ្រខ្ញុំគ្រប់ពេល រីករាយ​ថ្ងៃកំណើត​មិត្ត​ល្អរបស់ខ្ញុំ សូម​ឲ្យ​អ្នកទទួល​បាន​អ្វី​ៗគ្រប់យ៉ាង ដែលជាបំណង់ប្រាថ្នា ហើយឈប់​អន់ចិត្ត​ទៀត​OK ចាស់ៗ​អស់ហើយ​”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឹតតែពិសេសជាងនេះទៅទៀតនោះ នាថ្ងៃដដែលនេះ ភរិយារបស់លោក បានយកនំខេកមក Surprise រំភើបចិត្តពេក លោក សិរីមន្ត ភ្ជាប់សារមួយឃ្លាថា “ថាម៉េច ចង់ថើបមែនឬ? ចឹងថើបមកចឹង យកនំខួបមកដើម្បីជាលេស ចង់ថើបគេសោះ ថាលេងទេ អរគុណប្រពន្ធសំលាញ់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះភ្លាម អ្នកគាំទ្រជាច្រើនចូល comment ថា ៖ រីករាយថ្ងៃខួបកំណើត អាយដល, ជូនពរបង និងក្រុមគ្រួសារ មានសុខភាពល្អ ហើយមានក្តីសុខ, សប្បាយ​ខ្លាំងណាស់ ឃើញអាយដល ស្រលាញ់គ្នាបែបនេះ, ប្តូរស្តាយសក់អ៊ីចឹង ស្អាតប្លែកជាងមុនទៀតបង, ការពិត​បងសិរីមន្ត ចង់អោយប្រពន្ធថើបទេមើលទៅ​ ហាសហាសហាស។ ព្រមទំាងនៅមាន comment ជាច្រើនទៀត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment