សូមចូលរួមរំលែកទុក្ខផង! នាយទាហានជំនាន់ទី២១ ម្នាក់បានបាត់បង់ជីវិតយ៉ាងគួរអោយសង្វែកដោយសារតែ

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនមានការសោកស្តាយនិងបារម្មណ៏ជាខ្លាំងដោយ គ្រោះថ្នាក់ចរាចរណ៍ បាននឹងកំពុងតែសម្លាប់មនុស្សជារៀងរាល់ថ្ងៃ ដែលទាំងអស់នេះគឺបង្កឡើង ដោយប្រជាពលរដ្ឋមួយចំនួនជាអ្នកប្រើប្រាស់ផ្លូវ មិនបានគោរពច្បាប់ចរាចរណ៍ សេពគ្រឿងស្រវឹង ការកែច្នៃយានយន្តខុសបច្ចេកទេស សេពគ្រឿងញៀន បើកបរហួសល្បឿន ហើយមិនមានពាក់មួកសុវត្ថិភាព រួមជាមួយការបើកបរ គ្មានការអធ្យាស្រ័យឲ្យគ្នាជាដេីម។យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នាយទាហាន របស់យើងម្នាក់

ត្រូវបានមច្ចុរាជតាមដងផ្លូវ បានឆក់យកជីវិតរបស់គាត់ទៅទាំងវ័យក្មេង ដែលជាហេតុធ្វើឲ្យក្រុមគ្រួសារ សាច់ញាតិ និងមិត្ដភក្ដិរបស់គាត់ទាំងអស់ មានទុក្ខជាទំងន់ ចំពោះដំណឹងដ៏សែនក្រៀមក្រំមួយនេះ។ ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក និស្សិតនាយទាហានសកម្មជំនាន់ទី២១ បានបង្ហោះសារថា៖«មិននឹកស្មានថាទទួលដំណឹងទុក្ខសោកបែបនេះទេ

វាលឿនពេកហើយ មិត្តរួមជំនាន់ Ratna Cambodia Sem ទៅអោយបានសុខណា មានជាតិក្រោយកុំអោយអាយុខ្លីដូចជាតិនេះ។ ថ្ងៃនេះនិស្សិតនាយទាហានសកម្មជំនាន់ទី២១មានទុក្ខយ៉ាងក្រៀមក្រំ ដែលបានបាត់បង់មិត្តរួមជំនាន់ សែម រដ្ធណា ដែលបានបាត់បង់ជីវិត ព្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍»។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment