ឯកឧត្តម គួច ចំរើន៖ ម្សិលមិញឆែកសុខភាព ពេទ្យថានៅល្អគ្រប់យ៉ាង តែសុំហាត់ប្រាណផង អត់ពេលលោកគ្រូពេទ្យ

នៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០១៩ គេប្រទះឃើញ ឯកឧត្តម គួច ចំរើន បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍មួយក្នុងហ្វេសប៊ុករបស់លោកថា៖ “ម្សិលមិញឆែកសុខភាព ពេទ្យថានៅល្អគ្រប់យ៉ាង តែសុំហាត់ប្រាណផង អត់ពេលលោកគ្រូពេទ្យ។ ថ្ងៃនេះអមដំណើរ ឯឧ ខេង សុមេធ មេបញ្ជាការកងវិស្វកម្ម សម្ដេចតេជោ ដើរមើល និង សិក្សាអំពីការធ្វើផ្លូវ ។ ដំបូងអញ្ជីញគាត់ញ៉ាំនំប៉ាវ បន្ទាប់មកញុំ មិកក្រៀមអាំង នៅឆ្នេររាម គាត់តបថា មិកក្រៀមអាំងទើបដល់ព្រះសីហនុ ។”។

ក្រោយពីឃើញបែបនេះ ធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកចូល comment ថា “ថែទាំសុខភាពផងលោកពូ”, “លោកពូជាគំរូដ៏ល្អសំរាប់ពួកខ្ញុំ”, “ជូនពរឯកឧត្តម និងក្រុមការងារ មានសុខភាពល្អជោគជ័យគ្រប់ភារៈកិច្ច” ព្រមទាំងនៅមានការលើកឡើងជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់៕

Related posts

Leave a Comment