អាសូរខ្លាំងណាស់! ប្រពន្ធឈឺពោះឆ្លងទន្លេ ប្ដីអត់មានលុយកក់ពេទ្យ ស្រាប់តែគេមិនសូវខ្វល់ ធ្វើអោយបាត់បង់ជីវិតទាំងម្តាយនឹងកូនយ៉ាងគួរអោយសង្វែក

ហ្វេសប៊ុក៖ មហាជនជាច្រើនមានការចាប់អារម្មណ៏និងភ្ញាក់ផ្អើលជាខ្លាំងក្រោយមានប្រិយមិត្តម្នាក់បានអះអាងថាប្រពន្ធរបស់ខ្លួនឈឺពោះសម្រាល និងត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសម្រាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង តែបែរជាគ្រូពេទ្យមានការធ្វេសប្រហែសមិនយកចិត្តទុកដាក់គិតតែលុយជាធំ បណ្តាលឱ្យប្រពន្ធរបស់គាត់សម្រាលកូនរួចហើយស្លាប់ទាំងម្តាយទាំងកូនគួរឱ្យសង្វេគ។យ៉ាងណាមិញស្ត្រីរងគ្រោះដែលសម្រាលកូនរួច បែរជាស្លាប់ទាំងម្តាយទាំងកូន មានឈ្មោះសួន ស៊ីមន អាយុ៣៧ឆ្នាំ មានប្តីឈ្មោះងួន គឹមហួរ អាយុ៣២ឆ្នាំ មានលំនៅក្នុងភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។តាមសម្តីបុរសជាប្តីស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ប្រពន្ធរបស់គាត់ដែលកំពុងមានផ្ទៃពោះគ្រប់ខែ (កូនដំបូង) បានត្អូញប្រាប់គាត់ជាប្តីថា ឈឺពោះសម្រាល ទើបគាត់និងក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនប្រពន្ធទៅកាន់មន្ទីរពេទ្យបង្អែក ខេត្តកោះកុងភ្លាមៗ ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញជួយសម្រាល។គួរបញ្ជាក់ផងដែរថាលុះពេលទៅដល់ គ្រូពេទ្យពិនិត្យរួចក៏បានប្រាប់ថា ប្រពន្ធរបស់គាត់បើកស្បូនបាន៣ហើយ ចាំពេលបើកបាន៤លេខ ពេទ្យនឹងចាក់ថ្នាំជំនួយឱ្យបើកស្បូនបន្ថែមទៀតដើម្បីសម្រាល។ លុះពេលស្បូនបើកបាន៤លេខ គ្រូពេទ្យក៏បានមកបន្តោកសេរ៉ូមឱ្យប្រពន្ធរបស់គាត់

ស្រាប់តែពេលអស់សេរ៉ូមប្រមាណ១ថ្នាំងដៃ ប្រពន្ធរបស់គាត់ក៏បានត្អូញប្រាប់គាត់ជាប្តីថា នាងប្រតិកម្មសេរ៉ូមហើយ ព្រោះឡើងកន្ទួលរមាស់ពេញខ្លួនឱ្យរត់ទៅហៅពេទ្យមកមើលផង។ជាក់ស្តែង ភ្លាមនោះគាត់ក៏បានរត់ទៅតាមគ្រូពេទ្យដើម្បីឱ្យមកមើលប្រពន្ធគាត់ តែទៅដល់ គ្រូពេទ្យរវល់ជាប់សម្រាលកូនឱ្យគេម្នាក់ដែរ អត់បានមកទាន់ទេ ទើបគាត់បានរត់មកប្រាប់ប្រពន្ធវិញថា ពេទ្យរវល់ហើយ ពេលនោះប្រពន្ធគាត់បានប្រាប់គាត់ឱ្យជួយបិទសេរ៉ូមវិញ ព្រោះនាងប្រតិកម្មសេរ៉ូមហើយ ទើបគាត់ក៏បានបិទសេរ៉ូមនោះ។លុះប្រមាណ១០នាទីក្រោយ ទើបពេទ្យមករួចក៏បានប្រើដៃលូកមើលប្រដាប់ភេទប្រពន្ធរបស់គាត់ រួចប្រាប់ថាអត់អីទេ ប៉ុន្តែឃើញដៃគ្រូពេទ្យប្រឡាក់សុទ្ធតែឈាម បន្ទាប់ពីនោះមកនៅពេលដែលប្រពន្ធគាត់ចូលបន្ទប់ទឹកបត់ជើងឃើញមានធ្លាក់ឈាមមករហូត និងចាប់ផ្តើមឈឺពោះចុកខ្លាំងម្តងៗស្ទើរទ្រាំមិនបាន។ដោយឡែក បុរសជាប្តីស្ត្រីរងគ្រោះបន្តថា រហូតមកដល់វេលាម៉ោង៥ទៀបភ្លឺ ឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ទើបគ្រូពេទ្យបានហៅប្រពន្ធ

របស់គាត់ឱ្យឡើងទៅលើគ្រែសម្រាល ខណៈដែលប្រពន្ធរបស់គាត់ប្រតិកម្មសេរ៉ូមពេញ១យប់អស់កម្លាំង អត់មានកម្លាំងប្រឹង តែគ្រូពេទ្យចេះតែប្រាប់ថា ឱ្យប្រឹង បង្ខំឱ្យគ្នាប្រឹងរហូតហើយពេលដែលប្រពន្ធគាត់ប្រឹងនោះ គឺគ្រូពេទ្យមិនបាននៅឈរមើលឬជួយសម្រួលប្រពន្ធគាត់ទេ តែបែរជាទៅមើលអ្នកសម្រាលដទៃទៅវិញ។យ៉ាងណាមិញ លុះក្រោយពេលប្រពន្ធរបស់គាត់ប្រឹងសម្រាលកូនបានមកហើយ គ្រូពេទ្យក៏បានមកប្រើកាយវិការ លូកដៃចូលខ្វាទាំងកំរោលដោយមិនថ្នមដៃសោះ ហើយក៏មិនបានលាងសំអាតទងសុកឱ្យប្រពន្ធគាត់ភ្លាមៗដែរទុកឱ្យប្រពន្ធគាត់ដេកសន្លប់នៅលើគ្រែសម្រាលមួយសន្ទុះ ទើបគ្រូពេទ្យបានមកមើល ពោលគឺនៅអំឡុងពេលសម្រាលកូនរួចនោះគ្រូពេទ្យហាក់មិនយកចិត្តទុកដាក់ជាមួយអ្នកជំងឺសោះ ចំណែកកូនរបស់គាត់ដែលសម្រាលចេញមកនៅវេលាម៉ោង៥និង៥០នាទី ហាក់មិនមានសំឡេងយំស្រែកអ្វីបន្តិចសោះឡើយ។ទន្ទឹមនឹងនោះ បុរសជាប្តីបានឱ្យដឹងទៀតថា លុះក្រោយមកនៅវេលាម៉ោងប្រមាណ៦កន្លះព្រឹកថ្ងៃដដែល

ខណៈពេលឃើញសភាពរបស់ប្រពន្ធគាត់ហាក់ខ្សោយខ្លាំងពេក ទើបគ្រូពេទ្យនោះមានការភ័យស្លន់ស្លោ ទូរស័ព្ទហៅគ្រូពេទ្យផ្សេងទៀតជាច្រើននាក់មកជួយពិនិត្យចោមរោមមើល។បន្ទាប់មក គ្រូពេទ្យគិតតែពីបុកថ្នាំថែមផង ព្យួរសេរ៉ូមផង រហូតដល់ប្រពន្ធរបស់គាត់ខ្សោយលែងដឹងខ្លួនហើយ ទើបពិភាក្សាជំរុញឱ្យក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ។តួយ៉ាង គ្រូពេទ្យបានឱ្យជំរើសមកគាត់ជាប្តីចំនួន២ផ្លូវ គឺទី១-បញ្ជូនទៅថៃ និងទី២-បញ្ជូនទៅពេទ្យនៅភ្នំពេញ ពេលនោះគាត់ក៏គិតថា បើប្រពន្ធគាត់ខ្សោយបែបនេះបញ្ជូនទៅភ្នំពេញត្រូវចំណាយពេលយូរ ខ្លាចប្រពន្ធស៊ូទ្រាំមិនបាន ទើបគាត់ស្នើសុំបញ្ជូនទៅថៃវិញ ព្រោះជិត ស្រាប់តែគ្រូពេទ្យបានប្រាប់មកវិញថា បើចង់បញ្ជូនទៅថៃ ត្រូវមានលុយកាក់៥០ម៉ឺនបាតសិន បានគេបញ្ជូនទៅ។ជាក់ស្តែង គាត់ក៏បានខលទៅម្តាយក្មេក និងត្រូវម្តាយក្មេកប្រាប់ថាឱ្យគ្រូពេទ្យជួយបញ្ជូនអ្នកជំងឺទៅ សង្គ្រោះបន្ទាន់សិនទៅ រឿងលុយកាក់ចាំនិយាយគ្នាតាមក្រោយ តែគ្រូពេទ្យឆ្លើយតបវិញថាបើគ្មានប្រាក់កក់៥០ម៉ឺនបាតមុនទេ

ពេទ្យអត់បញ្ជូនទៅទេ។ពេលនោះគាត់ក៏បានអង្វរគ្រូពេទ្យទៀតថា រឿងប្រាក់វាអត់បញ្ហាទេ ខ្ញុំនឹងរកបានឱ្យ តែអ្នកជំងឺចាំមិនបានទេ ព្រោះត្រូវការសង្គ្រោះបន្ទាន់ តែពេទ្យនៅតែមិនព្រម ទើបគាត់បានពិភាក្សាជាមួយគ្រួសារ សុំបញ្ចូនទៅពេទ្យនៅភ្នំពេញវិញ។គួរបន្តទៀតថា លុះពេលទៅប្រាប់ពេទ្យ ពេទ្យក៏និយាយថាចាំគេរៀបចំឯកសារសិន ហើយគ្រាន់តែរយៈពេលរៀបចំឯកសារសោះចំណាយពេលយ៉ាងយូរដល់ទៅជិត២ម៉ោង ទើបរៀបឯកសាររួចនិងបញ្ជូនប្រពន្ធគាត់ចេញទៅ តែពេលរុញប្រពន្ធគាត់ចូលមកដល់ក្នុងរថយន្តសង្គ្រោះឃើញថាប្រពន្ធគាត់លែងដឹងខ្លួនទៅហើយ។ទីបំផុតក្រោយពីដឹកបញ្ជូនមកដល់ត្រឹមពេជ្រនិល គ្រូពេទ្យពិនិត្យប្រពន្ធគាត់ម្តងទៀត រួចក៏ប្រាប់ថា ចង្វាក់បេះដូងប្រពន្ធគាត់លែងដើរទៅហើយ អស់សង្ឃឹមហើយទើបគាត់សម្រេចដឹកសពប្រពន្ធត្រឡប់ទៅស្រុកកំណើតឯឃុំជីផាត ស្រុកអណ្តូងទឹកវិញ នៅវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។យ៉ាងណាមិញ បុរសជាប្តីរូបនេះបានបញ្ជាក់ថា តាមពិតប្រពន្ធរបស់គាត់ធ្លាប់លោតចុះពីលើអគារ២ជាន់ ខណៈដែលផ្ទុះហ្គាសបណ្តាលឱ្យរបួសចង្កេះ

តែក្រោយមកព្យាបាលបានសះស្បើយអស់ទៅហើយ លុះពេលប្រពន្ធគាត់មានបញ្ហាបាត់បង់ជីវិតក្រោយសម្រាល បែរជាគ្រូពេទ្យចេញមកបញ្ជាក់ថា អាការប្រពន្ធរបស់គាត់គឺបណ្តាលមកពីជំងឺពីមុនទៅវិញ ដោយមិនទទួលស្គាល់ពីកំហុសឆ្គងរបស់គ្រូពេទ្យ ដែលបង្កឱ្យបាត់បង់ជីវិតមនុស្សជាទីស្រលាញ់របស់គាត់ដល់ទៅទៅ២នាក់ (ទាំងប្រពន្ធទាំងកូន) ធ្វើឱ្យគាត់ស្ទើរតែមិនអាចទទួលយកបានឡើយ។ក្នុងនោះដែរ មិនគួរណាគ្រូពេទ្យមានការធ្វេសប្រហែសមិនមើលថែអ្នកជំងឺឱ្យបានដិតដល់បែបនេះឡើយ មិនផ្តល់តម្លៃលើជីវិតមនុស្ស យកជីវិតមនុស្សទៅធ្វើជាការលេងសើច ចំណែករឿងសេវាកម្មរត់ឯកសារអី ក៏មិនស្វាហាប់រៀបចំឱ្យបានលឿននោះទេ។យ៉ាងណាមិញ សូម្បីតែឃើញផ្ទាល់ភ្នែកនិងដឹងច្បាស់ថា អ្នកជំងឺកំពុងតែមានសភាពធ្ងន់ធ្ងរដង្ហើមចង្រិតទៅហើយ ក៏គាត់មិនខ្វល់ញាប់ដៃជើងដែរ ទាល់តែអ្នកមានលុយបានគាត់រូតរះដូចសភាពប្រពន្ធគាត់ដែលខ្សត់ខ្សោយពួកគាត់ហាក់មិនសូវរវីរវល់សោះធ្វើតាមដំណើរ និយាយរួមទៅពេទ្យនេះគឺល្អតែមើលទេ តែ បើគុណភាពនិងសេវាវិញទាល់តែមានលុយ បានអាចបម្រើដិតដល់បាន បើថាអត់លុយទេគេទុកចោលដូចសត្វធាតុមិនរវីរវល់នោះទេ។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment