ក្រោយដឹងរឿងរបស់ នាយ ក្រិន ធ្វើឲ្យ នាយ ហុង ដា ទ្រាំមិនបាន ក៏បង្ហោះរូបនេះ និងសារចាក់ដោតអារម្មណ៍មួយថា…

កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៩ ទើបកន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញតារាកំប្លែងល្បីមួយរូប គឺ នាយ ក្រិន បានបង្ហោះសារដ៏គួរឲ្យភ្ញាក់ផ្អើលជាខ្លាំងមួយនៅក្នុងហ្វេសប៊ុករបស់ខ្លួន ដោយបញ្ជាក់ប្រាប់ឲ្យដឹងថា៖ “ខ្ញុំយំខឹង ម្ដាយខ្លួនជាមនុស្ស អារម្មណ៍ជាសត្វ”។ លុះដល់ថ្ងៃទី ២៩ នាយ ក៏បានបង្ហោះសារមួយទៀត មានន័យថា៖ “ស៊ូនៅជាមួយប៉ា ស្រវ៉ា អោបបង ម៉ាក់ផិតប៉ាម្ដងហើយម្ដងទៀត កូនជូនពរម៉ាក់សុខផ្លូវកាយ”។

ក្រោយឃើញបែបនេះ នាយ ហុងដា ក៏បានបង្ហាញអារម្មណ៍អាណិតជាខ្លាំង ព្រមទាំងចូល comment ថា “ឈឺចាប់ពេលខ្លី វាប្រសើជាងចុកចាប់មួយជីវិត”។ នៅមិនទាន់អស់ទេ កាលពីម្សិលមិញនេះ នាថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០១៩ នាយ ហុងដា ក៏បានបង្ហោះរូបភាព២សន្លឹករបស់ នាយ ក្រិន និងកូនៗ មើលទៅពិតជាអាណិតខ្លោចចិត្ត ព្រមទាំងភ្ជាប់សារដ៏ចាក់ដោតអារម្មណ៍មួយថា៖ “អ្នកដាច់ចិត្តធ្វើបាបវា ចឹងកម្មពៀ វានឹងសងអ្នកវិញមិនខាន នៅថ្ងៃណាមួយ”៕

Related posts

Leave a Comment