មហាជនជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់ ឈ្មោះ Love Riya នោះ ហើយបច្ចុប្បន្ន ក្រោយលែងលះជាមួយស្វាមីរួចមក គេឃើញ Riya កំពុងមានទំនាក់ទំនង ជាមួយ ស្នេហាជាមួយបុរសសង្ហាម្នាក់ឈ្មោះ ដែន សូនី ។ អ្នកទំាងពីរ តែងតែបង្ហាញនូវភាពស្និតស្នាល និងដើរលេងជាមួយគ្នាញឹកញាប់ តាមកន្លែងផ្សេងៗ មើលទៅពិតជាពោរពេញដោយក្តីសុខជាខ្លាំង។
ចំណែកកាលពីពេលកន្លងផុតទៅថ្មីៗនេះ លោក ដែន សូនី បានចេញមុខបញ្ជាក់រឿងខ្លះៗ ប្រាប់ទៅ ក្រុមការងារ តារាញូស៍ ថា “ខ្ញុំកំពុងមើលចិត្តគ្នាសិន, គាត់ជាមនុស្សកាចបន្តិចមែន តែចិត្តល្អ, ខ្ញុំបានជជែកគ្នាជាមួយគាត់ឡើងវិញ ចំនុចណាដែលខ្ញុំខ្វះខាត ឲ្យគាត់ប្រាប់ខ្ញុំ ហើយចំនុចណាគាត់ខ្វះខាត ខ្ញុំត្រូវប្រាប់គាត់វិញ, ខ្ញុំស្គាល់គាត់តំាងពីគាត់មិនទាន់មានស្វាមី តាំងពីគាត់ Live Bigo, ខ្ញុំតែងតែសរសើរគាត់ ពូកែរកស៊ី ជាមនុស្សស្រីដែលរឹងមំា ពេលមានរឿងអ្វីកើតឡើងចំពោះគាត់ គាត់នៅតែរឹងមំា គាត់អត់ទន់ជ្រាយ”។
រីឯថ្មីៗនេះ នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២០ ដើម្បីលើកសម្រស់របស់ខ្លួនឲ្យកាន់តែស្រស់ស្អាតថែមទៀតនោះ Love Riya បានសម្រេចចិត្តទៅកែសម្ភស្ស ត្រង់ត្របកភ្នែក។
ក្រោយពីកែសម្ភស្សរួច គេឃើញ សម្រស់អ្នកលក់ឡេរូបនេះ បានបង្ហោះរូបភាពរបស់ខ្លួនជាច្រើនសន្លឹក មើលទៅមុខមាត់ប្រែស្អាតជាងមុនទៅទៀត ដល់ថ្នាក់ធ្វើឲ្យហ្វេនៗ សរសើរថា ៖ ស្អាតណាស់បងយ៉ា, បងយ៉ា កាត់ត្របកភ្នែកអ៊ីចឹង ពេលបងសើចឃើញស្អាតជាងមុនទៀត បងយ៉ាងគិតអ៊ីចឹងអត់?, ទែនៗមិនចាញ់ម៉ាក់ៗទេ, ស្អាតម្លេស អាយដល, អូនទែន ឡូយអស់ទាស់ហ្មង។
ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ក្រោយឃើញសម្រស់ Love Riya បន្ទាប់ពីកែសម្ភស្ស ត្រង់ត្របកភ្នែករួច។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតខាងក្រោមនេះ ៖