មង្គលការ កែវ សុខផេង ម្សិលមិញ មើលទៅសប្បាយដល់ហើយ ថែមទំាងមាន តារា និងកីឡាករ ល្បីៗ ចូលរួមច្រើនទៀត ដូចជា…(មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២០ កីឡាករ បាល់ទាត់ ខ្សែបម្រើប្រយុទ្ធ ដ៏ឆ្នើមមួយរូប របស់កម្ពុជា គឺ កែវ សុខផេង បានចូលរោងការហើយ ជាមួយនារីដ៏ស្រស់ស្អាតម្នាក់ នៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ (អគារ G) មើលទៅពិតជាសមគ្នា និងស្រស់ស្អាតខ្លាំងណាស់។ កែវ សុខផេង បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ថ្ងៃមង្គលអាពាហ៍ពិពាហ៍នៃយើងខ្ញុំទាំងពីរ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ គេឃើញវត្តមាន ភ្ញៀវកិត្តិយសទំាងសងខាង បានចូលរួមយ៉ាងច្រើន អមជាមួយការតុបតែងខ្លួនយ៉ាងស្រស់ស្អាត លាយឡំទៅដោយស្នាមញញឹមស្រស់ស្រាយ គ្រប់ៗគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីឯកម្មវិធីពេលល្ងាចនាថ្ងៃដដែលនេះវិញ ក៏មានវត្តមាន តារា និងកីឡាករ ល្បីៗ ជាច្រើនដួង មកចូលរួមក្នុងពិធីនេះផងដែរ មានដូចជា ៖ រ៉េត ស៊ូហ្សាណា, ជា សុវណ្ណរិទ្ធ, ពេជ្រ សោភា, Step, ចាន់ វឌ្ឍនាកា, ស៊ូ យ៉ាទី, ថន លក្ខិណា, ម៉ូន ម៉ារ៉ា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយក៏ នៅមានតារា និងកីឡាករ ជាច្រើនដួងទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅនៃមង្គលការ របស់ កែវ សុខផេង ទំាងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment