អីយ៉ា! កូនរបស់តនាយ ចយ កាន់តែធំកាន់តែគួរអោយស្រលាញ់ណាស់

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងនិងស្គាល់ច្បាស់ហើយថា តារាកំប្លែងវ័យក្មេង នាយចយ ក្រោយរៀបការសាងសុភមង្គលរួច ឃើញថាតារាកំប្លែងប្រុសដ៏មានប្រជាប្រិយភាព នាយ ចយ កាន់តែទទួលបាននូវការស្រលាញ់ និងមើលថែ ពីភរិយាក៏ដូចជាក្រុមគ្រួសារយ៉ាងខ្លាំង ស្របពេលដែលពេលនេះ លោកទទួលបានចំណងដៃកូនដ៏គួរឲ្យស្រលាញ់ម្នាក់។យ៉ាងណាមិញ មកទល់នឹងពេលនេះរយៈពេលប៉ុន្មានខែមកហើយ កូនរបស់លោកកាន់តែធំឡើង រីឯមុខមាត់ក៏កាន់តែគួរឲ្យស្រលាញ់ខ្លាំងឡើង ធ្វើឲ្យអ្នកគាំទ្រ

ក៏ដូចជាក្រុមគ្រួសារពិតជាស្រលាញ់គ្រប់គ្នាតែម្តង។ ដោយឡែក កូនដំបូងក្រោមដំណក់ឈា ម តារាប្រុសរូបនេះ និងភរិយា ក៏មានមនុស្សមួយចំនួននាំគ្នាគិតនៅមុនពេលមិនទាន់កើតថា មុខប្រាកដជាកាត់ទៅ នាយចយ មិនសូវស្រស់ស្អាតមិនខាននោះទេ។ ជាក់ស្តែង តែផ្ទុយស្រឡះពីការគិតរបស់មនុស្ស មួយចំនួននោះ ពេលនេះកូនលោកកើតមកដោយសុវត្ថិភាព និងមានមុខមាត់យ៉ាងស្រស់ស្អាតគួរឲ្យក្នាញ់តែម្តង។យ៉ាងណាមិញ បណ្តាអ្នកគាំទ្រជាច្រើនពិតជារំភើប

និងរីករាយជំនួសលោក ដែលទទួលបាននូវកូន ដែលមានមុខមាត់យ៉ាងគួរឲ្យក្នាញ់បែបនេះ ស្របពេលដែលមានមនុស្សមួយចំនួន ធ្លាប់និយាយមិនសមរម្យដល់លោកនិងគ្រួសារ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment