ភ្នំពេញ ៖ ប្រិយមិត្តអ្នកគាំទ្រជាច្រើនបានជ្រាបដឹងហើយថា ថ្ងៃនេះឆ្នាំមុនកូនប្រុសកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា កំពុងនៅក្នុងមន្ទីរពេទ្យនៅឡើយ ដោយឡែកឆ្នាំនេះថ្ងៃខួបគម្រប់មួយឆ្នាំ ចំថ្ងៃពេញបូណ៌មី អ៊ឹង បញ្ញាបុត្រ ហៅ ឆលី មកគយគន់ដួងខែជាមួយក្រុមគ្រួសារម្តង។ដោយឡែក មុននេះបន្តិចគណនីហ្វេសប៊ុករបស់កូនប្រុសកំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាសបានសរសេរថា៖ “ថ្ងៃ ១៥កើត ខែពេញបូណ៌មី ព.ស ២៥៦៣ ខ្ញុំនៅក្នុងបន្ទប់សម្រាល។ថ្ងៃ ១៥កើត
ខែពេញបូណ៌មី ព.ស ២៥៦៤ ខ្ញុំនៅមាត់សមុទ្រខេត្រកែបជាមួយឳពុកម្តាយខ្ញុំ”។ភ្ជាប់ជាមួយសារបង្ហាញពីថ្ងៃគម្រប់ខួបមួយឆ្នាំក៏មានភ្ជាប់មកជាមួយនូវរូបថតជាលក្ខណៈក្រុមគ្រួសារយ៉ាងស្និទ្ធិស្នាលបង្ហាញនូវភាពផ្អែមល្ហែមកក់ក្តៅដែលប៉ាម៉ាក់បានផ្តល់មកដល់កូនប្រុសសំណព្វ។យ៉ាងណាមិញ ក្រោយពីបង្ហោះរូបភាពជាមួយនឹងសាររួចមានហ្វេនជាច្រើនដែលស្រលាញ់ ឆលី បានសរសេរជូនពរក្មេងតូចម្នាក់នេះក្នុងឱកាសថ្ងៃគម្រប់ខួបមួយឆ្នាំឱ្យកាន់តែឆ្លាត សុខភាពល្អ កូនល្អផងដែរ៕ប្រភព៖ខ្មែរឃ្លូបល