ហ្វេនៗ ជាច្រើន ក៏ដូចជាទស្សនិកជនទូទៅ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែងស្រី ដ៏ស្រស់ស្អាតម្នាក់ គឺ អ្នកនាង គង់ ចាន់ស្រីមុំ នោះ។ ក្រោយរៀបការជាមួយលោក គីម សីហា អ្នកទំាងពីរទទួលបានកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ឈ្មោះ ម៉ូម៉ូ។
ជាញឹកញាប់ណាស់ ទោះរវល់ក្នុងមុខជំនួញខ្លាំងយ៉ាងណាក៏ដោយ ក៏អ្នកទំាងពីរ តែងតែនាំកូនស្រី សំណព្វចិត្តរបស់ខ្លួន ដើរលំហែកាយ តាមកន្លែងកម្សាន្តផ្សេងៗ ពោរពេញដោយក្តីសប្បាយរីករាយ យ៉ាងខ្លាំង មើលទៅពិតជាមានសុភមង្គល និងកក់ក្តៅណាស់។
ចំណែក ម្សិលមិញនេះ នាថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២០ គេឃើញ ស្រីមុំ និង សីហា បានបង្ហាញខ្លួននៅក្នុងកម្មវិធីដ៏ល្បីមួយឈ្មោះ 3fun channel cambodia ហើយបានទំលាយរឿងខ្លះៗ ដែលមានអ្នកគាំទ្រមួយចំនួន ពិតជាចង់ដឹង។
ជីវិតគូ ទំរាំបានមកដល់ថ្ងៃនេះ ស្រីមុំឆ្លងកាត់រឿងឈឺចាប់ជាច្រើន ជាមួយស្វាមី ដោយ ១ខែទឹកភ្នែក៣ដង ឈ្លោះគ្នា សុំបែកគ្នាជាញឹកញាប់ ជាមួយស្វាមី ពេលខ្លះ ឈ្លោះគ្នាខ្លាំងពេក ដល់ថ្នាក់ ស្រីមុំលោតចេញពីឡានក៏មានដែរ កាន់តែឈឺចាប់ថែមទៀតនោះ គឺស្វាមី របស់ខ្លួន មានស្រីតែម្តង។
តែទោះជាយ៉ាងណាក៏ដោយ លោកសីហា បានកែប្រែខ្លួន ធ្វើជាស្វាមីដ៏ល្អ ខំប្រឹងប្រែងរកស៊ី មិនហ៊ានចាយវាយ ពិសេសបំផុតនោះ តែងតែបំពេញបំណងភរិយារបស់ខ្លួនរហូត។
ក្នុងកម្មវិធីនេះ លោក សីហា និយាយពាក្យប៉ុន្មានម៉ាត់ចេញពីចិត្ត ដល់ថ្នាក់ ធ្វើឲ្យ ស្រីមុំ អួលដើម ក ស្រក់ទឹកភ្នែក ទាល់តែបាន ដោយលោកបញ្ជាក់ថា “ខ្ញុំដាក់ចិត្ត ដាក់កាយ រកស៊ីដើម្បីគាត់, កំហុសរបស់ខ្ញុំមានច្រើន អាចលុបលាងបានហើយ ហើយខ្ញុំប្រាប់គាត់ថា អូនចង់ធ្វើអី ធ្វើទៅ លុយមានប៉ុណ្ណា ចាយប៉ុណ្ណឹងទៅ អស់រកទៀត ខ្ញុំធ្វើនេះ ធ្វើនោះ ឲ្យតែបានលុយ លីឥវ៉ាន់ឲ្យគេផង….”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖