ច្បាស់ការនៅប៉ុនហ្នឹង! នាយ តាក់ស៊ី ចេញមុខបកស្រាយច្បាស់ៗហើយ ក្រោយប្រិយមិត្តយល់ច្រលំរឿងនារីអ្នកស្អំបេះដូង

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានដឹងហើយថារឿងរ៉ាវ នាយតាក់ស៊ី និង នាងភឹម បានចែកផ្លូវគ្នាបានផ្ទុះឡើងក្រោយពី យ៉ាងណាមិញ ក្រោយចែកផ្លូវគ្នា អ្នកទាំងពីរបានបន្សល់នូវកូនប្រុសម្នាក់ដែលពេលនេះកំពុងរស់នៅក្រោមការមើលថែរក្សារបស់ នាងភឹម ជាអតីតភរិយា ៕ ដោយឡែក ក្រោយមានការសន្និដ្ឋានថា នាយតាក់ស៊ី រកបានគូស្នេហ៍ថ្មី សម្រាប់ថ្នមនោះ ពេលនេះនាយបានចេញមុខបកស្រាយ

និងបញ្ជាក់ឲ្យកាន់តែច្បាស់ដោយសំណេរថា «ខ្ញុំបាទ នាយតាក់ស៊ី សូមធ្វើការបកស្រាយនៅរឿងដែលមិនមែនជាការពិតនោះទេ ហើយសូមបងប្អូនកុំយល់ច្រឡំថា គាត់ហើយ និងខ្ញុំមានទំនាក់ទំនងពីរឿងស្នេហានោះមិនមែនដូច ការចុះផ្សាយនោះទេ ខ្ញុំសូមបដិសេធជាដាច់ខាតនៅការចុះផ្សាយ របស់បងប្អូនមួយចំនួន »។ជាក់ស្តែង ប្រភពដដែលក៏បានបញ្ជាក់បន្ថែមទៀតថា «ខ្ញុំក៏សុំទោសទុកជាមុនផងដែរ ដែលបងប្អូនយក រូបថតទៅធ្វើការបង្ហោះហើយដាក់ចំណងជើងដើម្បីធ្វើ

ការទាក់ទាញដើម្បីរកចំណូលចូលខ្លួនឯងដោយមិនគិតថាប៉ះពាល់ដល់គេសោះ ខ្ញុំបាទក៏សូមស្នើដល់បងប្អូនមួយចំនួនតូចផង បើរឿងអ្វីមិនពិតសូមកុំយកទៅចុះផ្សាយអីណាបងប្អូន។ ជាក់ស្តែង តាមការពិតគាត់ជាមិនរួមក្រុមការងារជាមួយគ្នាទេហើយគាត់មានប្តី និងមានកូនកំលោះក្រមុំអស់ហើយចឹងសូមបងប្អូនឈប់យល់ច្រឡំទៀតទៅសូមអរគុណ»។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment