ជីវិតនិងសង្គម
ក្ដៅៗ! ពាក់មី ប្រកាសអាចនឹងឈប់ពីការងារ ព្រោះមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី
ហ្វេសប៊ុក៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២២ នេះ យោងតាមរយៈគណនីហ្វេសប៊ុកផេក នាយពាក់មី បានបង្ហោះសារប្រកាសក្តែងៗ ថានឹងអាចលាឈប់ពីក្រុមហ៊ិន ដែលក្នុងនោះតារាកំប្លែងដ៏ល្បីឈ្មោះរូបនេះ បានទម្លាយពីមូលហេតុច្បាស់ៗ ដោយមិនលាក់លៀមទៀតថា មកពីនាយមិនពេញចិត្តនឹងអ្នកគ្រប់គ្រងថ្មីនៅទីនោះ ។
នាយពាក់មី អង្គុយត្រមង់ត្រមោចជាមួយពានរង្វាន់ដែលរូបលោកទទួលបានកាលពីឆ្នាំ ២០០៩ ហើយថែមទាំងភ្ជាប់សារប្រាប់ថា៖ “«ខ្ញុំប្រហែលជាត្រូវឈប់ពីស៊ីធីអិនហើយបងប្អូន បើមិនក្រុមហ៊ុនដកចេញ ក៏ឈប់ខ្លួនឯងដែរ
ដោយសារខ្ញុំមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី ខ្ញុំមិនចង់ចាកចេញពីស៊ីធីអិនដែលជាផ្ទះ ជាកន្លែងផ្តល់កំណើតសិល្បៈឱ្យខ្ញុំទេ តែខ្ញុំសុខចិត្តចេញមុខតវ៉ាខ្លះ នូវរឿងដែលរឹតត្បិតតឹងតែងពេក ធ្វើឱ្យបុគ្គលិកមានសម្ពាធ
សង្ឃឹមថាការឈប់របស់ខ្ញុំ នឹង អ្នកកំប្លែងផ្សេងទៀត អាចធ្វើឱ្យអ្នកគ្រប់គ្រងថ្មីគាត់មានការបន្ធូរបន្ថយ នៅច្បាប់ថ្មីដែលតឹងតែងរបស់គាត់ខ្លះ ដើម្បីបុគ្គលិកដែលនៅគាត់បានសុខសប្បាយមិនសូវមានសម្ពាធ សូមអរគុណ” ។
បើតាមការរៀបរាប់របស់ តារាកំប្លែងប្រុសរូបនេះ តាមរយៈសារខាលើ មិនត្រឹមតែលោកម្នាក់នោះទេ ដែលអាចនឹងលាឈប់ធ្វើការនៅក្រុមហ៊ុនដែលធ្លាប់ជាផ្ទះដ៏កក់ក្តៅរបស់នាយមួយនេះ ប៉ុន្តែក៏អាចមានអ្នកកំប្លែងផ្សេងទៀត អាចនឹងលាឈប់ដូចគ្នា គ្រាន់តែនាយមិនបានបញ្ជាក់ឈ្មោះតែប៉ុណ្ណោះ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
ជីវិតនិងសង្គម
បែកពី អាហ្វ្រីគីនីន អតីតតារាសម្តែង កែវ វល័ក្ខ បើកបង្ហាញសម្រស់គូដណ្តឹង សង្ហាខ្លាំង
ពិតណាស់ លោក អាហ្វ្រីគីនីន គឺជាអតីតពិធីករល្បីឈ្មោះម្នាក ដែលកាលនោះរូបលោកមានប្រជាប្រិយភាពជាខ្លាំង ប៉ុន្តែមួយរយៈពេលមកនេះ លោកមានរឿងអាស្រូវបន្តកន្ទុយគ្នា អស់ពីរឿងបំណុល ពេលនេះ មានបញ្ហារកាំរកូស នឹងជីវិតគ្រួសារ ខណៈកំពុងមានក្តីសុខ នឹងអ្នកថ្មី តែអតីតភរិយាទម្លាយចរិកពិត ជាមនុស្សប្រុសគ្មានទំនួលខុសត្រូវ ។
ទោះបីជា អតីតភរិយា ចេញមកទម្លាយរឿងផ្ទៃក្នុងរបស់លោក អាហ្វ្រីគីនីន ដោយលើកឡើងថា គ្មានអ្វីគួរស្តាយនោះឡើយ រូបនាងចេញមកគឺចង់ឲ្យអតីតស្វាមី ជួយចិញ្ចឹមកូន និងសងបំណុល ដែលរូបលោកបានបន្សល់ទុកឲ្យគ្រួសារ ព្រោះរូបនាងក៏មានគូដណ្តឹងថ្មី ដែលបានរៀបពិធីប្រពៃណីកាលពីខែមេសា កន្លងទៅនេះ ។
ក្រោយ ចែកផ្លូវគ្នាដើររៀងខ្លួន អ្នកទាំងពីរសុទ្ធតែរកបានដៃគូថ្មីដូចគ្នា ដោយអតីតតារាសម្តែង កែវ វល័ក្ខ របានគូដណ្តឹងថ្មី សង្ហាខ្លាំង អាយុប្អូនដល់ដល់ទៅ ១០ ឆ្នាំ ខណៈឯលោក លាន អាហ្វ្រីគីនីន រកបានគូស្នេហ៍ថ្មី ជាស្រ្តីមេម៉ាយសាច់សខ្ចី ស្អាតដូចបវរកញ្ញា ។
តួយ៉ាង មហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ជាមួយរូបសម្រស់គូដណ្តឹងរបស់ អ្នកនាង កែវ វល័ក្ខ មិនត្រឹមតែសង្ហា រីឯមុខមាត់វិញ ក៏មើលទៅសុខភាពរមទមយ គួរឲ្យស្រលាញ់ជាខ្លាំង ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
ជីវិតនិងសង្គម
អានចប់រំជួលចិត្តណាស់! ចំថ្ងៃទិវាបុណ្យឪពុក ស្រាប់តែ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានទម្លាយវីដេអូក្រាបថ្វាយបង្គំលោកឪពុក រួចភ្ជាប់សាររៀបរាប់បែបនេះថា…(មានវីដេអូ)
កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គឺជាថ្ងៃទិវាបុណ្យឪពុក ហើយគេក៏បានឃើញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានទម្លាយវីដេអូ ដែលជាសកម្មភាពក្រាបថ្វាយបង្គំលោកឪពុកជាទីស្រលាញ់របស់ខ្លួន ដោយភ្ជាប់សារយ៉ាងវែងអន្លាយដែលមានន័យថា៖
“ទោះបីលោកពុកមិនបានរៀនសូត្រ មិនចេះអក្សរ ប៉ុន្តែលោកពុកមានមហិច្ឆិតាខ្ពស់ណាស់ លោកបានប្រឹងប្រែងយកកម្លាំងបាយ ដើររែកដីដោះស្រាយជីវភាព ហើយគាត់ហ៊ានណាស់ ដាច់ចិត្តប្រថុយលក់ដីស្រែអស់ ប្រឹងបណ្ដុះបងប្រុសម្នាក់ ឲ្យបានរៀនសូត្រ ដែលជាក្ដីសង្ឃឹម និងសរសទ្រូងដល់ប្អូនៗ ។
ដោយសារឃើញការលំបាករបស់ឪពុកខ្លាំងពេក កាលនោះ បងប្រុសខ្ញុំសុំម៉ែ ឈប់រៀននៅធ្វើការនៅភ្នំពេញ ទាំងដែលអាយុមិនទាន់គ្រប់18 ឆ្នាំផង។ ពេលបងប្រុសមកធ្វើការភ្នំពេញ រកកោះត្រើយមិនឃើញទេ គឺមិនសូវបានដូចបំណងលោកពុកគិត តែយ៉ាងណាលោកពុកនៅតែមានជំនឿចិត្តលើកូនប្រុសគាត់ជានិច្ច ។
ខ្ញុំធ្លាប់លឺបងប្រុសនិយាយពេលគាត់បរាជ័យត្រលប់មកពីភ្នំពេញប្រាប់ម៉ែថា (ម៉ែបើសិនជាគាត់ស្លាប់ គ្រួសារយើងមានហូបចុកគ្រប់គ្រាន់ គាត់នឹងស្លា.ប់ភ្លាម) ។ ម៉ែងាកមើលមកបងប្រុសហើយស្ដីអោយថាកុំនិយាយអោយពុកលឺមិនបានទេប្រយ័ត្នពុកខឹង តែទឹកភ្នែកម៉ែវិញពេលនោះហូព្រោះសំដីបងចាក់ដោតបេះដូងគាត់ពេក
តាមពិតលោកពុកដឹងរឿងទាំងអស់ តែលោកនៅតែមិនហូរទឹកភ្នែក គាត់មិនអោយកូនបាក់ទឹកចិត្ត ។ រហូតអស់ជំរើសតស៊ូនៅភ្នំពេញ បងប្រុសលឺថាទៅកូរ៉េប្រាក់ខែច្រើនក៏ប្រាប់លោកពុក លោកពុកចាប់ផ្ដើមមានក្ដីសង្ឃឹមខ្លាំងជឿជាក់លើកូនគាត់អាចធ្វើបាន បងប្រុសដើរដាក់ពាក្យ តាំងពីសម័យក្រុមហ៊ុននៅជិតប៉ុស្តិ៍លេខ3 តែអត់ជាប់ ក្រោយទៀតក្រុមហ៊ុនរើសខាងកសិកម្មនៅក្បែរស្ប៉ាក
គឺទៅជាមួយខ្ញុំ ក៏មិនជាប់ទៀត កាលនោះខ្ញុំក៏មិនទាន់គ្រប់អាយុទេ ហើយខ្ញុំធ្វើអត្តសញ្ញាណបណ្ណតំឡើងអាយុ 2ឆ្នាំ បង្គ្រប់រហូតដលសព្វថ្ងៃ បន្ទាប់មកទៀតដាក់ពាក្យនៅក្រុមហ៊ុនជិតវិមានឯករាជ្យ បានជាប់ហើយតែគ្មានលទ្ធភាព បង់ថវិកា 3500$ ក៏មិនបានទៅទៀត ។ ក្រោយមកទៀតទើបក្រសួងការងារចាប់ផ្ដើមជ្រើសរើស និងឱ្យសិក្សានៅសាលាកប់ស្រូវ ខ្ញុំមិនហ៊ានដាក់ពាក្យព្រោះគ្មានលទ្ធភាពក្នុងការបង់ថ្លៃសាលា
គឺលោកពុកសម្រេចឲ្យបងប្រុសរៀនតែម្នាក់ទេ ដើម្បីបានទៅ ចាំយោងគ្នាតាមក្រោយ ទុកឲ្យខ្ញុំនិងប្អូនប្រុសនិមល់នៅធ្វើការ ដើម្បីផ្គត់ផ្គង់ដោះស្រាយគាត់រៀនសិន បងប្រុសប្រឹងរៀនណាស់ប្រឡងជាប់ហើយនៅរង់ចាំ 2 ឆ្នាំ ទើបធ្លាក់ឈ្មោះមកក្នុងឆ្នាំ 2008 ពុកដើរចងការគេផង ខ្ចីគេផងព្រោះពេលនោះអស់ស្រែលក់ហើយ ដោះស្រាយយ៉ាងណាបានទៅកូរ៉េសិន ។
និយាយទៅបងប្រុសតស៊ូតាំងពីឆ្នាំ1997 ដល់ឆ្នាំ2008 ជាការុញច្រានរបស់លោកពុកទើបបានទៅកូរ៉េ។ គិតទៅតស៊ូរយ:ពេល11ឆ្នាំទើបបានទៅកូរ៉េ បើទៅកូរ៉េបងប្រុសប្រហែសតែបន្តិច អ្វីគ្រប់យ៉ាងនឹងរលាយអស់ ។ (លោកពុករឹងមាំណាស់មានរឿងអីក៏ដោយមិនងាយហូរទឹកភ្នែកទេ) តែបែជាហូរទឹកភ្នែកនៅពេលកូនថ្វាយបង្គុំ។
ខ្ញុំរស់នៅក្នុងភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ជារឿងពិត មិនមែនជារឿងនិទានអ្វីទេ ក្នុងភូមិអ្នកណាក៏ដឹងដែរ ថាឪពុកចិត្តធំ សុខចិត្តទៅរែកដីលក់ស្រែដើម្បីឲ្យកូនទៅរៀន។ នៅក្នុងភូមិខ្ញុំ កាលនោះអ្នកដែលរែកដី ជាអចិន្ត្រៃយ៍មានតែពីរនាក់ទេ គឺឪពុកខ្ញុំ និងពូទុន តែពូទុនគាត់បានស្លា.ប់ហើយ ។
ពេលនោះបើគ្មានក្រសួងការងារ និងការឯកភាពរបស់រាជរដ្ឋាភិបាលកម្ពុជានិងកូរ៉េ គ្រួសារខ្ញុំក៏គ្មានឱកាសបានទៅកូរ៉េដែរ ហើយមិនមែនតែកម្ពុជាទេដែលទៅធ្វើការងារនៅកូរ៉េ មានថៃ វៀតណាម ឥណ្ឌូណេស៊ី ប៉ាគីស្ថាន ចិន ស្រីលង្កា និងមានច្រើនទៀត……. ហើយកូរ៉េខ្លួនឯងក៏ធ្លាប់ទៅធ្វើជាពលករគេដែរ ។ តើមានបងប្អូនណាខ្លះ ដឹងថាកូរ៉េធ្លាប់ធ្វើពលករឲ្យគេ? ហើយធ្វើឲ្យប្រទេសណាខ្លះ? ហើយក្នុងចន្លោះពេលណា?” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។
ជីវិតនិងសង្គម
លក់ទ្រព្យអស់ ដោះបំណុលម្តាយញៀ.នល្បែង បូរមី ទម្លាយនៅសល់ជិត១០ម៉ឺនទៀត(មានវីដេអូ)
កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនជាច្រើនមានការផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញស្រីស្អាត បូរមី Live នៅលើបណ្តាញសង្គមយំគគ្រូកតូចចិត្តរឿងម្តាយធ្វើបាបចិត្តម្តងហើយម្តងទៀត យកលុយពីផ្ទះម្តងៗរាប់ពាន់ រាប់ម៉ឺនដុល្លារ ចូលកាស៊ីណូ បំផ្លាញកូនស្រី សូម្បីតែផ្ទះបង់រំលោះក៏ត្រូវអស់ដែរ ។
យ៉ាងណាមិញ បន្ទាប់ពីធ្វើការ Live យំគគ្រូកធ្វើឲ្យមហាជនជាច្រើនបានានាំគ្នាអាណិតដល់នាងគ្រប់គ្នា ដោយម្តាយគេខ្លះជួយចម្រើនកូន តែម្តាយរូបនាង បែរមិនចេះអាណិតចិត្តដល់កូនស្រីបន្តិចសោះ កូនសុំអង្វរច្រើនដង កុំឲ្យលេងល្បែង ព្រោះគ្មានចម្រើន តែម្តាយមិនស្ដាប់ ។
ដោយឡែក ក្រោយចាកចេញពីផ្ទះអស់មួយរយៈ សង្ស័យពេលនេះអស់លុយរលីង រូបនាងក៏បង្ហោះវីដេអូនៅលើតាមបណ្តាញ TikTok ថាម្តាយត្រឡប់មកវិញ ខណៈពេលខ្លួនលក់អ្វីគ្រប់យ៉ាងអស់រលីង មិនថាជា កាបូបថ្លៃៗដែលរូបនាងធ្លាប់ស្រលាញ់ ខោអាវ ប្រមូលសងគេខ្លះៗ ហើយពេលនេះនៅសល់ដលទៅ ៦៦០០០ ដុល្លារទៀតឯណោះ តែរូបនាងគ្មានរអ៊ូរទាំអ្វីឡើយ តែរីករាយពេលឃើញម្តាយត្រឡប់មកវិញ ។
បន្ទាប់ពីបានឃើញវីដេអូឃ្លីបនៅលើបណ្តាញសង្គម TikTok ហើយនោះក៏មានបណ្តាអ្នកគាំទ្ររូបនាងបាននាំគ្នាចូលទៅ ខំមិន ផ្តល់ជាកម្លាំងចិត្តជាខ្លាំងទៅលើរូបនាង ហើយអ្នកខ្លះទៀតក៏បានលើកឡើងថា៖ “ល្អប្រពៃណាស់ក្មួយ កូនជួយរ៉ាប់រងម៉ែចឹងទេវតាស្រោចស្រង់ហើយណាក្មួយ, ស៊ូៗចែលុយអាចរកបានទេចែ, ស៊ូៗចេ ដើម្បីគ្រួសារមិនស្រយ៉ត់ទេ, ជឿជាក់លើចែ ចែជាមនុស្សរឹងមាំ, បងពិតល្អ ទោះបងធ្លាក់ដល់ចំណុចក៏ធ្លាក់មិនយូរដែរព្រោះបងជាកូនល្អ សូៗបង, តស៊ូសម្រាប់ដើរទៅមុខបន្តទៀត” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។
- កម្សាន្ត3 months ago
តាមពិតចឹងសោះ! ទេព បូព្រឹក្ស ទម្លាយមូលហេតុ ដែលពួយឈុតអាវស ខោខូវប៊យ ចូលរួមថ្ងៃមង្គលការ ទឹម រដ្ឋា
- ជីវិតនិងសង្គម2 months ago
អ្នកណាធ្វើចិត្តបាន! លី អ៊ីវ៉ាធីណា បាត់បង់មនុស្សជាទីស្រឡាញ់ ត្រឹមមួយប៉ប្រិចភ្នែក
- ជីវិតនិងសង្គម2 months ago
វាសនាមិនទៀង ធ្លាប់តែផូរផង់ស្អាត តែជីវិត សុនីតា ពេលនេះ…..
- ជីវិតនិងសង្គម3 months ago
សល់ ១០ ថ្ងៃទៀតចូលរោងការ កូនកំលោះបែរជាត្រូវឆ-ក់ខ្សែភ្លើ-ងស្លា-ប់ចោលកូនក្រមុំ ពេលកំពុងរៀបចំផ្ទះ
- ព័ត៌មានថ្មីៗ3 months ago
ព្រះអើយ! បុរសម្នាក់ពុ.ល.ថ្នាំដាក់បង្គន់ ស្ល-ា.ប់ចោលកូនទើបចេះហៅប៉ាៗ និង គ្រួសារ គួរខ្លោចចិត្ត
- ជីវិតនិងសង្គម3 months ago
ទីបំផុតប្ដី សូដា នីតា ព្រមចេញមុខនិយាយរឿងនៅពីក្រោយខ្នង ក្រោយប្រពន្ធប្រកាសលែងលះ
- កម្សាន្ត3 months ago
ស្អាតដូចឋានសួគ៌ចឹង! តារាចម្រៀង ឱក សុគន្ធកញ្ញា ដាក់មួយបទជាចំណងដៃជូនពរក្នុងថ្ងៃមង្គលការ ទឹម រដ្ឋា ស្ដាប់ហើយរំភើបជំនួស…(មានវីដេអូ)
- កម្សាន្ត2 months ago
កាន់តែជោគជ័យ តន់ ច័ន្ទសីម៉ា មិនភ្លេចគុណអតីតគ្រូបង្វឹក ឱក សុគន្ធកញ្ញា ថែមទាំងធ្វើរឿងមួយគួរឱ្យសរសើរ