សូមចូលរួមរំលែកទុក្ខផង! ប្អូនប្រុសម្នាក់ បានទទួលមរណ ភាព ទាំងវ័យក្មេង ដោយសារតែ…

ជីវិតសង្ខាមិនទៀង​ យើងមិនអាចដឹងថា នឹងត្រូវចាកចេញនៅពេល ខែណា ឆ្នាំណា ឬ វេលាណាឡើយ អ្វីព្រហ្មលិខិតបានកំណត់រួចមកហើយ ហើយក៏គ្មាននរណាម្នាក់ អាចតវ៉ាបានដែរ។ រឿងរ៉ាវ ផ្សេងយើងអាចប្រឆាំងលុះដល់ជីវិតចុងក្រោយ តែក្តីស្លា ប់មួយគឺយើងមិនអាចប្រឆាំង បានឡើយ។ តួយ៉ាងដូចជាប្អូនប្រុសម្នាក់ ដែលគាត់គឺជាក្មេងល្អ សិស្សល្អ និងមានទំនាក់ទំនងល្អ ។ អ្វីដែលសំខាន់នៅពេលនេះ គឺគាត់បានចាកចេញទៅជារៀងរហូត ទៅគ្មានថ្ងៃត្រឡប់វិញ ទៅដោយគ្មានពាក្យលាអ្នកគ្រប់គ្នា ឬ សាច់ញាតិទេ ធ្វើឲ្យពួកគាត់ពិតជាក្រៀមក្រំសោកស្តាយ និងអ្វីដែលបានបាត់បង់ខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្តីសោកសង្រែងនេះ ត្រូវបានម្ចាស់គណនីហ្វេសប៊ុកមួយចំនួនបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុត ។ ជាក់ស្តែងម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “ក្មេងពន្លឺ កាកកវី” បានបង្ហោះសារថា “រឿងដែលគិតមិនដល់ ស្មានមិនត្រូវវាតែងតែកើតឡើងជានិច្ច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លឿនពេកហើយប្អូនប្រុស អ្នកជាមនុស្សល្អ មានសមត្ថភាព ហើយក៏ជាដៃគូរសហការយល់ចិត្តគ្នាម្នាក់ដែរ ខ្ញុំគោរពអ្នក ស្ញប់ស្ញែងអ្នក អ្នកតែងតែប្រាប់ពីរបៀបលេងមកកាន់ខ្ញុំជាច្រើន អ្នកតែងប្រាប់ពីចំណុចខ្វះខាតរបស់ខ្ញុំ តែពេលនេះប្អូនទៅចោលពួកយើងហើយ គឺលាជារៀងរហូត គ្មានថ្ងៃវិលវិញឡើយ Sroy Rasy ។ សូមទៅឲ្យបានសុខ អ្នកសម្រាកចុះ អ្នកហត់ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់គណនីហ្វេសប៊ុកមួយទៀតបានបង្ហោះសារថា “វាគ្រាន់តែជាសុបិនរបស់បងប៉ុណ្ណោះអាប្អូន ពេលបងភ្ញាក់ឡើង បងនឹងឃើញមុខប្អូនប្រុសវិញណា Sroy Rasy

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិភពលោកនេះពិតជាអយុតិ្តធម៍ណាស់សម្រាប់មនុស្សល្អដូចជាប្អូន ប្អូនថាយើងនឹងមករៀននៅកូរ៉េជាមួយគ្នា តែពេលនេះវាមិនអាចក្លាយជាកាពិតទេ សូមអោយប្អូនប្រុសទៅកាន់សុគតិភព ជាតិណាៗសូមកុំអោយអាយុខ្លីដូចជាតិនេះទៀត”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះផងដែរ ម្ចាស់គណនីមួយដែលមានឈ្មោះថា Yoojin Ly Ly បានបង្ហោះសារថា “ត្រលប់មកវិញមកប្អូនប្រុសសម្លាញ់របស់បង Sroy Rasy. ថ្ងៃមុននិយារួចហេីយពេលបងទៅលេងខ្មែរនាំបងដេីរលេងទៀតនោះអីសន្យាជា១បងហេីយម៉េចកុហក់បងអញ្ចឹងម៉េចអត់អាណិតអ្នកផ្ទះពួកយេីងទេអី ទៅមិនលា១ម៉ាត់អញ្ចឹងហា នៅតែ១ឆ្នាំទៀតរៀនចប់ មកនៅកូរ៉េជា១បងហ ប្អូនសម្លាញ់មកវិញមកមកជុំគ្រួសារយេីងវិញមកបងសូមអង្វរ ទេវតាធ្វេីបាបគ្រួសារខ្ញុំម៉េសឆ្នាំមុនបាត់បង់លោកតាជាទីស្រលាញ់ខ្ញុំហេីយឡូវមកបាត់បង់ប្អូនប្រុសដល់ល្អរបស់ខ្ញុំទៀត ខ្ញុំទទួលយកអត់បានទេ តេីប្អូនខ្ញុំបានធ្វេីអីខុសទៅតាំង២តូចដល់ធំមិនដែលធ្វេីអោយអ្នកផ្ទះពិបាក៧០ស្រក់ទឹកភ្នែកម្ដងឡេីយ ក្មេងល្អសូមប្អូនទៅអោយបានសុខគតិភព កេីតជាតិណាធ្វេីបងប្អូននឹងគ្នាទៀត”។​ គួរបញ្ជាក់ផងដែរ ប្អូនប្រុសគាត់ទទួលមរណភាព ដោយសារតែគ្រោះថ្នាក់ចរាចរណ៍៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment