នាយតាក់ស៊ី ជួបទុក្ខផ្ទួនៗដោយរឿងចាស់មិនទាន់ចប់ស្រួលបួលផង ខណៈពេលនេះមកជួបទុក្ខដ៏ធំ ដោយមុននេះបន្តិចជីដូនមួយ…

បើនិយាយពីស្ថានភាព នៃការរស់នៅរបស់នាយ តាក់សុី តាំងពីរូបគាត់បានសឹកលាចាកសិក្ខាបទរួចមក ប្រិយមិត្ដដែលជាអ្នកនិយាយប្រើប្រាស់បណ្ដញសង្គម ហ្វេសប៊ុកប្រាកដជាបានជ្រាបរួចមកហើយ ចំពោះរឿងរ៉ាវរបស់នាយ តាក់សុី ដែលត្រូវមើលថែម្ដាយកំពុងមានជំងឺប្រចាំកាយ និងជីដូនរបស់គាត់ ដោយមានវ័យចាស់ជរាទៅហើយ។

ដោយឡែក ស្រាប់តែកាលពីប៉ុន្មានម៉ោងមុននេះ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ នាវេលាម៉ោង ១២ថ្ងៃត្រង់ យើងទទួលបានដំណឹងដ៏សែនក្រៀមក្រំជាទៅបំផុតមួយ ចំពោះក្រុមគ្រួសារនាយ តាក់ សុី ដែលត្រូវបានបាត់បង់សមាជិក ជាទីស្រលាញ់របស់ខ្លួន ព្រោះតែជីដូនរបស់លោក បានទទួលមរណភាព។

ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក លោក Sola Khang បានសរសេរប្រាប់ឱ្យដឹងថា៖”K01សូមជូនដំណឹង មរណះភាព ផងនាយតាក់ស៊ីតារាកំប្លែង CTN ត្រូវបាត់បង់ជីដូន បង្កើតមុននេះ30នាទី ពេលនេះបងតាក់ស៊ីកំពុងចេញដំណើរទៅហើយ ចូលរួមរំលែកទុក្ខទាំងអស់គ្នាផង”៕

Related posts

Leave a Comment