ប្រពៃណាស់​ លោកស្រី​ ទ្រី​ ដាណា​ និង​ស្វាមី​ បាន​ចុះ​មកផ្ដល់ភាពកក់ក្ដៅដល់ប្អូនៗជាក្មេងកំព្រា ៧៥នាក់ ក្នុងមណ្ឌលកុមារកំព្រាខេត្ត​កំពង់​ស្ពឺ​ និងបាន​ជួយ​ជា​ថវិកា​ចំនួន​

នាថ្ងៃ​ទី២៩​ ខែ​តុលា​​​ ឆ្នាំ​២០២០​ នេះ​ លោក​ស្រី​ ទ្រី​ ដាណា​ ម្ចាស់​ហាង​ពេជ្រ​ដ៏មាន​ឈ្មោះ​ល្បី​ និងជា​អគ្គនាយិកា​ក្រុមហ៊ុន​នាំចូល​​ និង​ចែកចាយ​ផ្តាច់​មុខ​នូវ​ផលិត​គ្រឿង​សម្អាង​ម៉ាក​ N N P​​ បាននាំ​យកនូវគ្រឿង​ឧបភោគ​ សម្ភារ​សិក្សា​ ព្រមទាំងថវិកា​មួយ​ចំនួន​មកជួយដល់​មណ្ឌល​កុមារ​កំព្រា​មួយ​កន្លែង​ស្ថិត​ក្នុង​ខេត្ត​កំពង់​ស្ពឺ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុង​នោះ​ដែរ​ លោកស្រី​ ទ្រី​ ដាណា​ បាន​សរសេរ​រៀបរាប់​នៅ​លេី​ទំព័រ​ផេក​ហ្វេសប៊ុក​របស់​ខ្លួន​ថា៖«មកផ្ដល់ភាពកក់ក្ដៅដល់ប្អូនៗ ជាក្មេងកំព្រា ៧៥នាក់ ក្នុងមណ្ឌលកុមារកំព្រានៅត្រែងត្រយឹង ខេត្តកំពង់ស្ពឺ។ អាណិតពួកគាត់ អ្នកខ្លះមិនទាន់បានស្គាល់មុខឪពុកម្ដាយផង ជីវិតដែលគ្មានម្ដាយឪពុក ខ្វះភាពកក់ក្ដៅ តែលតោល មិនស្គាល់ការថ្នាក់ថ្នម តែសំណាងហើយដែលមានមណ្ឌលកុមារកំព្រា យកចិត្តទុកដាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងខ្ញុំបានជួយដល់មណ្ឌល ថវិកា 2000$, អង្ករ ១តោន, មី 60កេះ, ត្រីខ 100យួរ, ទឹកស៊ីអ៊ីវ 20យួរ, ប្រេងឆា 2កេះធំ ភេសជ្ជៈ 5កេះ នំ 100ប្រអប់សម្រាប់ក្មេងៗ និងផ្ដល់ជាកាតាប 100កាតាប សម្ភារៈសិក្សា 100ឈុត ដែលអាចឱ្យក្មេងៗបានសិក្សាពេញមួយឆ្នាំសិក្សា។ លើកទឹកចិត្ត អ្នកមើលថែ 14នាក់ ថវិកា ១លាន ៤សែនរៀលទៀត។ អរគុណណាស់ ដែលជួយមើលថែក្មេងៗ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment