នៅចាំបងស្រីម្នាក់នេះបានទេ! ទីបំផុតបងស្រីម្នាក់ដែលធ្វើជាសន្តិសុខគេដើម្បីចិញ្ចឹមកូនភ្លោះនិងម្តាយពេលនេះត្រូវបាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់អំណោយ និងថវិកាចំនួន

ភ្នំពេញ ៖ កាលពីប៉ុន្មានថ្ងៃមុននេះ មហាជនជាច្រើនក្នុងបណ្ដាញសង្គមហ្វេសប៊ុក បានមានការអាណិតអាសូរជាខ្លាំងចំពោះបងស្រីជាសន្តិសុខម្នាក់ ដែលគាត់បានគេងលក់នៅមុខអគារមួយកន្លែង ក៏ត្រូវបានបងប្រុសម្នាក់ ដែលមានគណនីឈ្មោះ Bong Hak បានផ្តល់ជូនជាថវិកាបន្តិចបន្តួច និងបានបង្ហោះលេីបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យមានការស៊ែរចែករលែកពេញបណ្តាញសង្គមហ្វេសប៊ុក។ដោយឡែក កាលពីម្សិលមិញនេះដែរ យោងតាមរយៈគេហទំព័រជាផ្លូវការរបស់កាកបាទក្រហមកម្ពុជា បានឲ្យដឹងថា៖ «កក្រក ៖ នៅរសៀលថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនស្ត្រីមេម៉ាយ ២នាក់

ជាសន្តិសុខនៃក្រុមហ៊ុនឯកជនក្នុងរាជធានីភ្នំពេញ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងកោតសរសើរចំពោះស្ត្រីទាំងពីរនាក់ ដែលបានខិតខំតស៊ូដើម្បីជីវភាពគ្រួសារ។ ជាមួយគ្នានេះ លោកជំទាវ

បានផ្តាំផ្ញើឱ្យគិតគូរថែទាំសុខភាព និងលើកទឹកចិត្តឱ្យបន្តខិតខំជំនះរាល់ការលំបាក ដើម្បីអនាគតគ្រួសារ។ស្ត្រីឈ្មោះ ប៉ាត សុផាន់ណា និងស្ត្រីឈ្មោះ ជិន ម៉ន បានសម្តែងនូវក្តីរំភើប និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋជួបការលំបាកដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ»៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment