ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានទទួលជ្រាបដឹងហើយថា កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជនទូទៅ ក៏ដូចជាពិតជា ហ្វេនៗ ពិតជាបានជ្រាបហើយ ថា តារាចម្រៀង សួស វីសា បានសម្រាលកូនស្រី របស់ខ្លួន ដោយជោគជ័យហើយ មើលទៅមុខ ជេននី (Jenny) ពិតជាគួរគ្រឺតខ្លាំងណាស់ ពិសេសមានសក់ច្រើនដល់ហើយ ដូចមនុស្សធំអ៊ីចឹង។ដោយឡែក គេក៏បានឃើញ សាច់ញាតិ បងប្អូន មិត្តភ័ក្តិ និងមិត្តរួមអាជីពជាច្រើន បានមកសួរសុខទុក្ខ វីសា និងកូនស្រី ម្នាក់នេះ ដល់មន្ទីរពេទ្យ ប្រកបដោយក្តីរីករាយ
ហាក់ដូចជាក្រុមគ្រួសារតែមួយអ៊ីចឹង។យ៉ាងណាមិញ នៅមុននេះបន្តិច នាថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០ លោក ថមមី ស្វាមី សួស វីសា បានបង្ហោះរូបភាពជាជាច្រើនសន្លឹក ពីកូនស្រីរបស់ខ្លួន ថែមទំាងភ្ជាប់សារដ៏ភ្ញាក់ផ្អើលមួយថា “ព្រះនាងតូចរបស់ប៉ាៗ ម៉ាក់ៗ អូន Jenny មានអាយុ២០ ថ្ងៃទេ តែមើលទៅដូច២ខែ ចឹង បើចឹងៗ ប៉ាៗ ទៅណារួចកូនកណ្តុរមាស [ថង សាម៉ូលីណា] (Jenny )”។ក្នុងនោះដែរ ក្រោយឃើញបែបនេះភ្លាមសូម្បីតែអ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏ចាប់អារម្មណ៍ដែរ ដល់ថ្នាក់ម្នាក់ៗ នាំគ្នាចូល comment ថា ៖ កូនបងឯស្អាតណាស់, cute baby, ជេននី ចែកសក់ឲ្យជេៗខ្លះផង, មុខដូចបងស្រីណាស់កូន, សក់ Jenny ច្រើនម្លេសចែ, គួរឲ្យស្រឡាញ់ដល់ហើយ។ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក