អីយ៉ា! ស្ងាត់ៗនាយតាក់ស៊ី មានសំណព្វចិត្តថ្មីបាត់ក្រោយបែកពីប្រពន្ធអ្នកនាង ភីម មិនទាន់បានប៉ុន្មានផង

ភ្នំពេញ ៖ ថ្មីៗនេះគេបានឃើញតារាកំប្លែង នាយតាក់ស៊ី បង្ហាញភាពស្និទ្ធស្នាលជាមួយស្រ្តីវ័យកណ្តាលម្នាក់ ដែលគេសង្ស័យថាជាអ្នកស្អំបេះដូងពិសេសក្រោយពីនាយបែកពីភរិយា នាងភឹម ។ តាមរយៈការបង្ហាញរូបភាពស្និទ្ធស្នាលជាមួយច្រើនសន្លឹករបស់ នាយតាក់ស៊ី ជាមួយនារីម្នាក់នោះ គេគិតថាអ្នកទាំងពីរពិតជាមានទំនាក់ទំនងពិសេស ប៉ុន្តែមិនមានអ្វីចម្លែកទេ ព្រោះពេលនេះ នាយតាក់ស៊ី ក៏ទំនេរដែរ ។ ចុងក្រោយនេះគេសង្កេតឃើញ នាយតាក់ស៊ី ក៏មានសភាពធូរស្រាលមួយកម្រិតក្រោយពីនាយបានចូលមកកំប្លែងជាថ្មីម្តងទៀត និង បានចូលធ្វើការនៅក្នុងក្រុមហ៊ុនអចលនទ្រព្យ

មួយផងដែរ ។ គួរបញ្ជាក់ថា រឿងរ៉ាវ នាយតាក់ស៊ី និង នាងភឹម បានចែកផ្លូវគ្នាបានផ្ទុះឡើងក្រោយពី នាយតាក់ស៊ី បានលាចាកសិក្ខាបទ ។ ទោះបីជាបែកគ្នាតែអ្នកទាំងពីរនៅតែបន្តការរាប់អាន និង រួមការងារជាមួយគ្នាដដែល ។ ក្រោយចែកផ្លូវគ្នា អ្នកទាំងពីរបានបន្សល់នូវកូនប្រុសម្នាក់ដែលពេលនេះកំពុងរស់នៅក្រោមការមើលថែរក្សារបស់ នាងភឹម ជាអតីតភរិយា ៕ ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment