ផ្ទុះការសរសើរ! ដោយប៉ូលីសចរាចរណ៍ម្នាក់ បានដឹកជនរងគ្រោះពីរនាក់ ម្តាយនិងកូន ទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ…មានវិដេអូ

ព្រះសីហនុ ៖ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ភ្លាមនោះ បងប្អូនមហាជន ក៏បានឃើញម៉ូតូរបស់បងនគរបាលចរាចរណ៍ខេត្តព្រះសីហនុម្នាក់ បានចេញអន្តរាគមន៍ ដឹកជនរងគ្រោះ ម្តាយនិងកូន ទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ជាហេតុធ្វើឲ្យមហាជន ពិតជាមានស្ងប់ស្ងែងយ៉ាងខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅក្នុងវិដេអូឃ្លីបមួយបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានឈ្មោះថា ឡេង ប៊ុននី Leng Bunny បានបង្ហោះសារថា ” សកម្មភាពប្រជាពលរដ្ឋថតបាននិងថ្លែងអំណរគុណ ដល់នគរបាលចរាចរណ៍ខេត្តព្រះសីហនុ បានអន្តរាគមន៍ដឹកឣ្នករងគ្រោះ2នាក់ ម្តាយនិងកូនដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរណ៍ ទៅសង្គ្រោះនៅមន្ទីរពេទ្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថានេះជាករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកដីជាមួយម៉ូតូនៅផ្លូវបំបែកចូលផ្សារលើ តាមផ្លូវឯករាជ្យ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីម៉ោងជាង៨ព្រឹកថ្ងៃ២៨តុលា២០២០”។ ទង្វើរដ៏គួរឲ្យស្ងប់ស្ងែងនេះ ពិតជាធ្វើឲ្យមហាជន ត្រេកអរ និងសូមថ្លែងអំណរគុណយ៉ាងជាខ្លាំង ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment