ធ្លាប់តែលេងកំប្លែងឲ្យប្រិយមិត្តសើចសប្បាយ ពេលនេះ នាយក្រិន ប្រាប់ពីដំណើរដើមទងដែលប្រពន្ធលួចផឹតលឺហើយសែនឈឺផ្សារជំនួស (មានវីដេអូ)

ភ្នំពេញ៖ មហាជនមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៏ជាខ្លាំងដោយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ តារាកំប្លែងទាបល្អិត នាយ ក្រិន បានបង្ហោះសារនៅលើគណនី ហ្វេសប៊ុកផ្លូវការរបស់លោក ដោយបានប្រកាសថាភរិយារបស់លោក ដែលមានឈ្មោះ យ៉ាយ៉ា បានផិតទៅរកប្រុសថ្មី ដែលធ្វើឱ្យមហាជនជាពិសេសអ្នកគាំទ្រមានការអាណិតអាសូររូបលោក និងភ្ញាក់ផ្អើលជាខ្លាំង។ ជាក់ស្តែងស្រាប់តែមុនបន្ដិច លោក អុឹម ជីវ៉ា បានចុះទៅជួបសំភាសន៏ជាមួយ នាយ ក្រិន ដោយនាយ ក្រិន បានរៀបរាប់ឲ្យដឹងពីដើមហេតុមុនដំបូងថា៖”ខ្ញុំបានបើកហាងមួយ ដោយបានដាក់ឈ្មោះរបស់ខ្ញុំ ដែលជាហេតុធ្វើឲ្យភ្ញៀវជាច្រើន បានមកជួយគាំទ្រហាងមួយនេះច្រើនគួរសមក្នុងអំឡុងពេល ២ឆ្នាំមុន។យ៉ាងណាមិញភ្ញៀវក៏តែងតែហៅរូបខ្ញុំអង្គុយផឹកលេងជាប្រចាំ

រហូតធ្វើឲ្យសុខភាពរបស់ខ្ញុំបានធ្លាក់ចុះ តែងតែឈឺចូលពេទ្យជាប្រចាំ។ ក្នុងអំឡុងពេលនោះ ខ្ញុំក៏បានពិភាក្សាជាមួយភរិយារបស់ខ្ញុំ នោះគឺអ្នកនាង យ៉ា យ៉ា ក៏បានសម្រេចចិត្ដទុកហាងមួយនេះ អោយនាងនៅកាន់កាប់ ហើយរូបខ្ញុំក៏ទៅព្យាបាលជំងឺនៅឯស្រុកកំណើត បន្ទាប់មកក្នុងអំឡុងពេលមួយឆ្នាំចុងក្រោយនេះ រូបខ្ញុំក៏ចាប់ផ្ដើមមានភាពងឿឆ្ងល់ ចំពោះការតុបតែងខ្លួនរបស់ប្រពន្ធខ្ញុំ ខុសពីសព្វដង ដែលលេចលើលេចក្រោម។ដោយឡែក ចំពោះរឿងនេះមក ខ្ញុំក៏បានសម្រេចចិត្ដតាមដានគាត់ ជាលទ្ធផល គឺខ្ញុំបានតាមទាន់គាត់ នៅហាងក្នុងបន្ទប់ផ្ទាល់តែម្ដង ប៉ុន្ដែខ្ញុំក៏បានទុកឱកាសឲ្យគាត់ និងបានអង្វរគាត់ម្ដងហើយម្ដងទៀត ព្រោះខ្ញុំមិនចង់បែកបាក់គ្នា ម្ដងជាពីរដងទេ។ ធម្មតារឿងក្នុងផ្ទះវាបានកើតឡើងទៅហើយ

បើយើងយកមកជជែកគ្នានោះ មានតែការចាញ់ ហើយនឹងឈ្នះតែប៉ុណ្ណោះ ហើយអ្នកដែលពិបាក គឺកូន ដែលគាត់មិនទាន់ដឹងក្ដី ហើយទៅថ្ងៃអនាគតគួរបញ្ជាក់ផងដែរថា គាត់មិនមានម្ដាយហៅ ហេតុដូច្នេះហើយ ទើបខ្ញុំតែងតែទទូចសុំអង្វរគាត់ ប៉ុន្ដែម្ដងចេះគាត់ព្រម នឹងហើយដែល បានធ្វើឲ្យខ្ញុំសប្បាយចិត្ដ ទើបខ្ញុំតែងតែផ្ដល់កំលាំងចិត្ដដល់គាត់ ហើយតែងតែសួរនាំគាត់ ហើយវាមិនមែនរឿងកើតឡើងហើយ ខ្ញុំស្ដីបន្ទោសគាត់ និងធ្វើប្រងើយកន្ដោយដាក់គាត់នោះទេ។ទន្ទឹមនឹងនេះ ខ្ញុំក៏តែងតែចង់នាំគាត់ទៅដើរលេងកម្សាន្ដ ដើម្បីរំសាយរឿងរ៉ាវទាំងនោះចោល

តែចុងក្រោយបានត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះ រហូតដល់គាត់ចេះតែសូមបែកម្ដងជាពីរដង ទើបខ្ញុំសម្រេចហៅម្ដាយរបស់គាត់មកធ្វើជាសាក្សី”។ នាយ ក្រិន បានបន្ដទៀតថា៖”គាត់បានតាមដានប្រពន្ធរបស់គាត់មានប្រុសចំនួន ២លើកទៅហើយ នៅឯបន្ទប់ក្នុងហាងរបស់គាត់គេង”។សូមទស្សនាវីដេអូខាងក្រោម។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment