អីយ៉ា កើតទើបបានប៉ុន្មានថ្ងៃសោះ អូន Smile កូនស្រី ឌី សូនីតា ប្រែមុខមាត់ គួរឲ្យស្រឡាញ់ដល់ហើយ ថែមទំាងទទួលបានកាដូពិសេសមួយនេះទៀត ពី…(មានវីដេអូ)

កាលពីយប់ នាថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ តារាសម្តែង ឌី សូនីតា បានសម្រាលកូនស្រី របស់ខ្លួនដោយជោគជ័យហើយ ហើយក៏បានធ្វើឲ្យ ហ្វេនៗ ដែលជាអ្នកគាំទ្រ បានបង្ហោះសារ សម្តែងក្តីរីករាយ និងចូលរួមអបអរសាទរ យ៉ាងច្រើន គួរឲ្យកក់សំគាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូនីតា បានភ្ជាប់សារទំាងក្តីរំភើបថា “បានជួបគ្នាហើយកូន ជំរាបសួរពុកម៉ែ យាយតា ពូមីងជាទីគោរពចាស អូនឈ្មោះ «Smile» «ញញឹម »ចេញមកហើយចាស”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ លោក ចន អេឡិច ហ្សូរ៉ា ក៏បានបង្ហោះរូបភាពមួយសន្លឹកទៀត ហើយបន្ថែមថា “ជំរាបសួរអ៊ុំពូមីង អូន​ Smile​ មានសុខភាពរឹងមាំ​ និងគួរអោយស្រលាញ់ណាស់មែនអត់? អគុណពាក្យជូនពរ,​ ឥលូវអូនស្មាយ​ និងម៉ាក់ៗ​ ឆ្លងផុត និងមានសុខភាពល្អណា”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទើបបានប៉ុន្មានថ្ងៃសោះ អូន Smile ប្រែប្រួលមុខមាត់គួរឲ្យគ្រឺតដល់ហើយ ថែមទំាងទទួលបានកាដូដ៏ពិសេសនេះ ពីម៉ាក់យាយទៀត។ សូនីតា បានបញ្ជាក់បន្ថែមថា ៖ “ជំរាបសួរលោកតាលោកយាយអ៊ុពូមីងជាទីស្រលាញ់ ថ្ងៃនេះម៉ាក់យាយរបស់អូនមានកាដូអោយអូន Smile ចាស មើលសម្រស់ម៉ាមីផងចាស ស្អាតដូចម្ចាស់ក្សត្រីហីង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះ អ្នកគាំទ្រជាច្រើន របស់ តារាសម្តែងស្រី រូបនេះ បានចូល comment ថា ៖ គួរអោយស្រលាញ់ណាស់ អូន Smile, បងអើយមុខអីក៏គួអោយស្រលាញ់ម្លេស, មុខឡើងអាក្រក់លោកអើយ, មុខឡូយម្លេសលោក, មុខដូចកូនកាត់អ៊ីចឹង។ ព្រមទំាងនៅមាន ការលើកឡើងជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment