សូមមេត្តាប្រុងប្រយ័ត្នផងចំពោះកូនតូចៗ! ក្មេងៗច្រើននាក់នៅកំពង់ស្ពឺ ចូលមន្ទីរពេទ្យភ្លាមៗក្រោយបរិភោគប្រហិតទាំងនេះ

(​កំពង់ស្ពឺ) សិស្សសាលា​បឋមសិក្សាចំនួន ១៧ នាក់ នាំគ្នា​ទិញប្រហិត​កញ្ចប់ហូប ស្រាប់តែ ពុ ល សំណាងល្អត្រូវស.ង្គ្រោះ​ទាន់ពេលវេលា​ ហេតុការណ៍​ភ្ញាក់ផ្អើ.លនេះបានកើត​ឡើង នៅ​រសៀល ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ ចំណុច​សាលារៀន បឋមសិក្សា សិរី​អង្គ​នាល ស្ថិតក្នុង​ភូមិ​ចេក ឃុំ​ស្វាយ​ច​ចិ​ប ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមត្ថកិច្ចបានឱ្យដឹងថាៈ មុនពេល​កើតហេតុ គេ​ឃើញ​សិស្សសាលា សម្រាក​ចេញលេង ហើយ​នាំគ្នា​ទិញ​ប្រហិត​កញ្ចប់ ដែល​គេ​លក់ ក្នុង​បរិវេណ​សាលារៀន យកមក​ហូប​។ លុះ​ហូប​ហើយ សិស្ស​ម្នាក់ៗ ស្រាប់​តែមាន​អាកា​រៈ​រាក​ផង ក្អួត​ផង ។ ដោយ​ឃើញ​មាន​អាកា​រៈ​បែបនេះ លោកគ្រូ អ្នកគ្រូ ក៏បាន​ប​ញ្ចូ​ន​កូនសិស្ស ទៅ​មណ្ឌល​សុខភាព ស្វាយ​ច​ចិ​ប ដើម្បី​សង្គ្រោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រភពបាន​បន្តថា សិស្ស​ដែល​ពុល​ប្រហិត​កញ្ចប់ មាន​ចំនួន ១៧ នាក់​មានៈ ១ឈ្មោះ មឿ​ន ស្រីនាត ភេទ​ស្រី អាយុ​៨​ឆ្នាំ រៀន​ថ្នាក់​ទី​២ , ២​ឈ្មោះ ហ៊ឹម សុវណ្ណ​រ័ត្ន ភេទ​ប្រុស អាយុ​១០​ឆ្នាំ រៀន​ថ្នាក់​ទី​៣ , ។​៣​ឈ្មោះ កាំ​ង សុវណ្ណ​មន្នី ភេទ​ប្រុស អាយុ​៩​ឆ្នាំ រៀន​ថ្នាក់​ទី​៣។​៤ឈ្មោះ យ៉ុង ស្រី​ណា អាយុ​៨​ឆ្នាំ ភេទ​ស្រី រៀន​ថ្នាក់​ទី​២, ៥ឈ្មោះ ខាត់ ស្រី​ពៅ អាយុ​៦​ឆ្នាំ ភេទ​ស្រី រៀន​ថ្នាក់​មតេយ្យ​, ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦.​ឈ្មោះ អឿន វិបុល ភេទ​ប្រុស អាយុ​១២​ឆ្នាំ រៀន​ថ្នាក់​ទី​៦ ៧ឈ្មោះ សុង លី​លី ភេទ​ស្រី អាយុ​៩​ឆ្នាំ រៀន​ថ្នាក់​ទី​៣, ៨ ឈ្មោះ មាន សោភា ភេទ​ស្រី អាយុ​៥​ឆ្នាំ រៀន​ថ្នាក់​មតេយ្យ​ ៩ឈ្មោះ ថន លី​ម៉ៅ ភេទ​ប្រុស អាយុ​១០​ឆ្នាំ រៀន​ថ្នាក់​ទី​៤. ១០.​ឈ្មោះ ថន សៀវ​អ៊ី​ញ ភេទ​ស្រី អាយុ​៧​ឆ្នាំ រៀន​ថ្នាក់​ទី​១ , ១១ឈ្មោះ ភុ​ន បូ​ផា ភេទ​ស្រី អាយុ​១១​ឆ្នាំ រៀន​ថ្នាក់​ទី​៣, ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១២.​ឈ្មោះ ប៊ុន​ស្រី​ប៉ុន​ភេទ​ស្រី​អាយុ​១៣​ឆ្នាំ រៀន​ថ្នាក់​ទី​៦.១៣​ឈ្មោះ កែ ចាន់​អូន​ភេទ​ស្រី​អាយុ​១៣​ឆ្នាំ រៀន​ថ្នាក់​ទី​៤.១៤​ឈ្នោះ នៅ ណា​ទីន ភេទ​ប្រុស អាយុ​១២​ឆ្នាំ រៀន​ថ្នាក់​ទី​៤ ១៥.​ឈ្មោះ អ៊ិត ស្រី​តី ភេទ​ស្រី អាយុ​៨​ឆ្នាំ រៀន​ថ្នាក់​ទី​២,១៦ឈ្មោះ យ៉ុង សុខ​ចាន់ ភេទ​ស្រី អាយុ​១២​ឆ្នាំ រៀន​ថ្នាក់​ទី​៤. និង​១៧.​ឈ្មោះ ជឿន សុខ​គា ភេទ​ស្រី អាយុ​១២​ឆ្នាំ រៀន​ថ្នាក់​ទី​៤ ។​បច្ចុប្បន្ន សិស្ស​ទាំងអស់ មាន​អា​ការៈធូរស្រាល មិន​គ្រោះ ថ្នាក់ ដល់​អាយុជីវិត​ទេ​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment