ផ្អែមល្ហែមដល់ហើយ! សុខ សុម៉ាវត្តី និយាយទៅ លី វ៉ាហេទ ថាជិះឡានអត់ដឹងមុខក្រោយ បើកបុកចូលបេះដូងជាប់គាំង ៣ ឆ្នាំមិនដឹងខ្លួន

ភ្នំពេញ ៖ ស្នេហាពិតមិនគិតពីទ្រព្យសម្បត្តិ ពណ៌សម្បុរ មានក្រល្អអាក្រក់នោះទេ ហើយអ្វីកាន់តែសំខាន់ ស្នេហារឹតតែមិនគិតទៅលើអាយុថែមទៀត ព្រោះសម័យនេះទៅហើយខ្វះអីដែលមនុស្សប្រុសស្រឡាញ់មនុស្សស្រីដែលមានអាយុបងខ្លួននោះ ។ជាក់ស្ដែងគូស្នេហ៍តារាសម្ដែង សុខ សោម៉ាវត្តី និង កំលោះសង្ហាជាកីឡាករបាល់ទាត់ លី វ៉ាហេទ ខាងស្រីអាយុបងខាងប្រុស ប៉ុន្ដែភាពផ្អែមល្ហែម និង ក្ដីស្រឡាញ់ដែលពួកគេទាំងពីរបង្ហាញដល់អ្នកគាំទ្រកន្លងមក ស្អិតល្មួតមិនចាញ់ទឹកឃ្មុំ

ខែប្រាំងប៉ុន្មានទេ ។ និយាយមិនទាន់រួចពីមាត់ផង ថ្មីៗនេះ តារាសម្ដែង សុខ សោម៉ាវត្តី ស្រាប់តែបញ្ចេញសារយ៉ាងរ៉ូមែនទិកមួយនៅលើបណ្ដាញសង្គម ធ្វើឱ្យអ្នកគាំទ្រឃើញហើយចង់លើសជាតិស្ករ ។សារផ្អែមល្ហែមរបស់អ្នកម្ដាយសម័យថ្មី សុខ សោម៉ាវត្តី ដែលមានអត្ថន័យចង់សំដៅទៅលើប្រុស លី វ៉ាហេទ មានខ្លឹមសារថា «មួម៉ៅណាស់ តាប៉ិមួយនោះបើកឡានអត់ចេះមើលមុខមើលក្រោយសោះ មានណាមកបុកចូលក្នុងបេះដូងឯង ឥលូវជាប់គាំងក្នុងហ្នឹង ៣ ឆ្នាំហើយ» ។ ងាកទៅអ្នកគាំទ្រវិញ ឃើញគូស្នេហ៍ខាងលើកាន់តែស្រឡាញ់ល្អូកល្អិននឹងគ្នាបេះមិនចេញពីមួយថ្ងៃទៅមួយថ្ងៃបែបនេះ មានតែពាក្យជូនពរឱ្យពួកគេមានក្ដីសុខបែបនេះព្រោងព្រាត ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment