ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីថ្ងៃទី០៩ ខែ តុលា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ តារាចម្រៀងស្រីអ្នកនាង សួស វីហ្សា សម្រាលបានកូនដំបូងដោយសុវត្តិភាព ធ្វើឲ្យអ្នកនាង និងស្វាមីសំណប់ចិត្តរបស់អ្នកនាង សប្បាយចិត្តជាខ្លាំង ក្នុងនោះហ្វេសនៗ
របស់អ្នកនាង ក៏សរសើរថាកូនរបស់អ្នកនាង ពិតជាគួរឲ្យខ្នាញ់ខ្លាំងណាស់។រំលងបាន ១៩ ថ្ងៃ ពេលនេះកូនរបស់ អ្នកនាង សួស វីហ្សា ឈ្មោះ អូនម៉ូលីណា (Jenny) មានអាយុជិត១ខែ ហើយ ហើយមុខមាត់កាន់តែដូចម្តាយ និងគួរឲ្យខ្នាញ់ ក្នុងនោះ អ្នកនាង
សួស វីហ្សា បានបង្ហោះរូបជាច្រើនរបស់កូនអ្នកនាង ភ្ជាប់ជាមួយសារថា: “កូនពិតជាមានភាពកក់ក្តៅបំផុតនៅពេលដែលបាននៅក្បែរប៉ាម៉ាក់ ប៉ាម៉ាក់ក៍ដូចគ្នាគឺមានភាពកក់ក្តៅណាស់នៅពេលដែលបាននៅក្បែរកូនដែលជាគ្រាប់ពេជ្ររបស់ប៉ាម៉ាក់៕ សូមទស្សនាកម្រងរូបភាពខាងក្រោមនេះ: