រំជួលចិត្តតាម ! ព្រោះតែនៅនឹកស្រណោះ អាល័យ ស្វាមីពេក, ភរិយា Chef រិទ្ធី ពោលពាក្យដ៏កម្សត់មួយឃ្លា ក្នុងថ្ងៃបុណ្យគំរប់ខួប៧ថ្ងៃ ស្វាមី ថា…

កាលពីប៉ុន្មានថ្ងៃមុននេះ មហាជន ក៏ដូចជាទស្សនិកជន ដែលបានតាមដាន កម្មវិធី MasterChef Khmer មានការភ្ញាក់ផ្អើល និងរ​ន្ធ​ត់ចិត្តយ៉ាងខ្លាំង ក្រោយទទួលដំណឹងថា លោក ស៊ឺ សោភ័ណ្ឌរិទ្ធី ប្រធានមេចុងភៅលំដាប់ផ្កាយប្រាំ និងជាគណៈកម្មការ MasterChef Khmer ទទួលម​រណ​ភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Chef រិទ្ធី ទទួលម​រ​ណ​ភាព កាលពី ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង ២ និង ១ នាទី រំលងអធ្រាត្រយប់មិញ ដោយសារ ជំ​ងឺលើ​​សឈា​ម និងលើសសម្ពាធស្ករខ្លាំង។ នេះបើយោងតាមរយៈ ភរិយា Chef រិទ្ធី បានបញ្ជាក់ ប្រាប់លោក អ៊ឹម ជីវ៉ា ក្នុងកិច្ចសម្ភាសន៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកសព Chef រិទ្ធី ត្រូវបានក្រុមគ្រួសារយកទៅបូជារួចហើយ នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ នៅ វត្តតាំងក្រសាំងខាងជើង ហើយក៏បានធ្វើឲ្យមហាជនជាច្រើន រឹតតែរំជួលចិត្ត និងសែនស្រណោះ ជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះតែមិនទាន់ដាច់អាល័យពីស្វាមី នៅមុននេះបន្តិច នាថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០ ភរិយា របស់ Chef រិទ្ធី បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ហើយភ្ជាប់សារដ៏សែនអាលោះអាល័យ មួយថា “រៀបចំកម្មវិធី7ថ្ងៃ​ ជូនប្ដី​ សូមឧទិសកុសល ផលបុណ្យ ទាំងអស់ អោយបានទៅដល់បង​ ស៊ឺ សោភ័ណ្ឌ​រិទ្ធី​ សូម​អោយបង បានទៅដល់ទីឋាន ដែលបងប្រាថ្នា​”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះ ធ្វើឲ្យហ្វេនៗជាច្រើន របស់ Chef រិទ្ធី បានចូល comment ថា ៖ ពិតជាសោកស្តាយខ្លាំងណាស់បង, ពេលមើលMaster chef មានអារម្មណ៍ថាសេដ, សូមឲ្យលោកពូ ទៅកាន់សុគតិភព ខ្ញុំនឹងចងចាំលោកពូជានិច្ច ទូកទៅកំពង់នៅ សាធុ សាធុ សាធុ, សូម​វិញ្ញាណក្ខន្ធ​គាត់ ទៅឋានទីបរមសុខ។ ហើយក៏នៅមានពាក្យជាច្រើនទៀត ដែលបង្ហាញពីការសោកស្តាយជាខ្លាំង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment