ទីបំផុត! លោក ផែ សុវណ្ណារិទ្ធ បានចេញមុខធ្វើការបកស្រាយ ចំពោះអ្នកសិល្បៈកស្រីម្នាក់ឈ្មោះយ៉ា យំឡំាប៉ាថា ខ្លួនជាប្រពន្ធលោក

ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហេីយ អំពីព័ត៌មានដែលកាលពីម្សិលមិញនេះ លោក ហេង ឡុង ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមសិល្បករខ្មែរ បានទទួលទូរស័ព្ទរបស់ស្រ្តីម្នាក់ បានអះអាងថា ខ្លួនជាប្រពន្ធរបស់លោក ផែ សុវណ្ណារិទ្ធ (ដែលត្រូវជាស្វាមីរៀបការជាមួយនឹងកញ្ញា ធី សុវណ្ណថា) បានរស់នៅរួមរស់ជាមួយគ្នាអស់រយៈពេលជិត១០ឆ្នាំមកហើយ និងបានស្នេីរសុំលោកឲ្យជួយអន្តរាគមន៍ទៀតផង។

ក្នុងនោះដែរ លោក ហេង ឡុង ក៏បានផ្តល់យោបល់ទៅកាន់ស្រ្តីរូបនេះ ត្រូវមានភស្តុតាងបញ្ជាក់អោយច្បាស់ មុននឹងចោទប្រកាន់ចំពោះនរណាម្នាក់ ហើយលោកសន្យាក៏នឹងជួយផងដែរប្រសិនបេីរឿងនេះជាការពិតនោះ តែដោយសារលោកកំពុងមានកិច្ចការងារចុះតាមខេត្តប៉ុន្មានថ្ងៃ លោកក៏បានស្នេីអោយស្រ្តីរូបនេះ ព្យាយាមទប់អារម្មណ៏សិន។

បេីយេីងក្រឡេកមកមេីលពីមតិយោបល់របស់ប្រិយមិត្តក្នុងបណ្តាញសង្គមហ្វេសបុកឯណោះវិញ គឺភាគច្រៀនបានមានការលេីកឡេីងស្រដៀងគ្នាថា លោក ផែ សុវណ្ណារិទ្ធ និងកញ្ញា ធី សុវណ្ណថា បានមានទំនាក់ទំនងស្នេហាជាមួយគ្នារយៈពេលជាច្រេីនឆ្នាំមកហេីយ ហេីយថែមទាំងបេីកជំហរជាសាធារណៈទៀតផង។

Related posts

Leave a Comment