កាលពីថ្ងៃទី ២៨ ខែវិច្ឆកា ឆ្នាំ ២០១៩ កន្លងទៅ មហាជនជាច្រើន ក៏ដូចជា ហ្វេនៗ ពិតជាបានជ្រាបរួចមកហើយ ដោយ លោក ប៉ែន ចំរុង បានសម្រេចចិត្តចូលរោងការហើយ ដោយ ភរិយា របស់លោក មានឈ្មោះ ហ៊ុន ម៉ាណេ។ ក្នុងនោះ គេឃើញមានការចូលរួមពីសំណាក់ភ្ញៀវចូលរួមយ៉ាងច្រើនកុះករ ទាំងអ្នកក្នុង និង ក្រៅសិល្បៈ ។
ចំណែកមកដល់ ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ភរិយា របស់លោក បានសម្រាលកូនស្រីម្នាក់ ដោយជោគជ័យហើយ ដោយម្តាយ និងកូន មានសុខភាពល្អខ្លាំងណាស់។
កូនស្រី របស់ អ្នកទំាងពី មានឈ្មោះពីរោះណាស់ គឺ ប៊ែល (Bell) ព្រមទំាងមានមុខមាត់គួរឲ្យស្រឡាញ់ ថែមទៀតផង ដល់ថ្នាក់ ធ្វើឲ្យ លោក និងភរិយា បង្ហាញក្តីស្រឡាញ់ពេញចិត្តយ៉ាងខ្លាំង ចំពោះគ្រាប់ពេជ្រ មួយនេះ។
រីឯ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ នេះ មើលទៅ អូន ប៊ែល ប្រែប្លែកច្រើនណាស់ ចេះញញឹម ញញេម រួសរាយ។ ភរិយា លោក ប៉ែន ចំរុង ដែលបានបង្ហោះវីដេអូនេះ បានភ្ជាប់សារខ្លីមួយថា “បានប៉ាៗមក លែងខ្វល់ពីម៉ាក់ៗហើយកូនស្រី ត្រូវគ្នាណាស់ ប៉ាកូន មើលសម្បុរប៉ា និងកូន”។
ក្រោយឃើញវីដេអូនេះហើយ អ្នកប្រើប្រាស់ ហ្វេសប៊ុកជាច្រើន ចូល comment ថា ៖ ក្តីសុខណាស់, មុខគួអោយស្អប់ណាស់កូនហ្នឹង, បាននៅលើដៃប៉ាៗ មើលមុខមិនដាក់ភ្នែកសោះ ចែប៊ែល សំខាន់ប៉ាៗអូន ជំនាញកំប្លែងអ៊ីចឹងទៀត មិនចូលចិត្តជាងម៉ាក់ៗ ទើបចម្លែក, រួសរាយណាស់កូនប៊ែល។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖