លោកជា វិបុល ស្ងាត់ៗនឹកឃើញដល់រឿងចូលទៅបួស រួចក៌បង្ហោះសារមួយឃ្លាដាស់តឿនដល់អ្នកគាំទ្រថា

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានទទួលជ្រាបដឹងហើយថា អ្នកនាង គង់ សុជាតិ ជាភរិយាលោក ជា វិបុល បានបង្ហោះនូវរូបភាពជាច្រើន កាលពីថ្ងៃទី២១ ខែកញ្ញា នូវរូបភាពស្វា មីរបស់នាងបានកោរសក់បួសជាព្រះសង្ឃ ដោយភ្ជាប់ជាមួយសំណេរថា «សូមឲ្យសទ្ធាបុណ្យនៃការបួសរបស់លោកបង បានជាផលបុណ្យឲ្យ បានជាកុសលដ៏ថ្លាថ្លៃ និងបានជាការលើកស្ទួយព្រះពុទ្ធសាសនា»។ដោយឡែក មហាជនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ដោយបានឃើញពិធីករប្រុស ល្បីឈ្មោះ លោក ជា វិបុល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានសម្រេចចិត្តបួសជាព្រះសង្ឃ នៅវត្តនិគ្រោ ធវ័ន (ហៅគល់ទទឹង) ។ជុំវិញ​បញ្ហា​ច​ម្ង​ល់​របស់​មហា ជន​អំពី​ហេតុផល​ដែ ល​រុញច្រាន​លោក ជា វិបុល កោរសក់ និង​ក្លាយជា​ព្រះសង្ឃ​មួយ​អង្គ​នេះ ត្រូវ​បាន​អ្នក​នាង គង់ សុ​ជាតិ បញ្ជាក់​ថា គឺ​ស្វាមី​អ្នក​នាង ​បួស​មួយ​រយៈពេល​ខ្លី ដើម្បី​សងគុណ​ឪពុក​ម្តាយ ។ ក្នុងនោះដែរ ក្រោយពីបួសរយះពេលខ្លីនិងសឹកវិញនោះថ្ងៃនេះផងដែរលោកជា វិបុល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នឹកឃើញរឿងខ្លះនិងបានបង្ហោះសារ ថា អង្គុយៗ នឹកឃើញកាលបួសរៀនថាជីវិត រកចំណេះរកទ្រព្យហើយ រកធម៌អប់រំចិត្តផង ទើបមិនសូវខ្វល់ខ្វាយចិត្តខ្លាំង រស់តាមកម្លាំងបុណ្យ កម្លាំងការព្យាយាម រៀនពិចារណាឲសព្វគ្រប់ជ្រុងជ្រោយ រៀនប្រើបញ្ញាចក្ខុ កុំជឿភ្នែកសាច់ទាំងស្រុងពេក សម្តីអ្នកខ្លះខ្វះអនាម័យ និយាយដោយចិត្តបាប បាបប្រឡាក់មាត់ខ្លួនឯងហើយ ខ្ទាតមកប្រឡាក់ត្រចៀកគេទៀត។ គ្មានសេចក្តីសុខណាប្រសើរជាងសេចក្តីស្ងប់ឡើយ។ប្រភព៖ហ្វេសប៊ុក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment