សំដីមាស ! នេះហើយជា ដំឡូង និងចេក ដែល ឧកញ៉ា ម៉ុង ឫទ្ធី ទិញពីបងស្រីម្នាក់ កាលពីព្រឹកមិញ យកមកធ្វើជា​អាហារ​សម្រន់ ថែមទំាងពោលពាក្យប៉ុន្មានម៉ាត់ថា “របស់​ថោក តែ​បើយើង​ចេះនាំគ្នា​ឲ្យតម្លៃ​វាទៅ ​នឹងមាន​តម្លៃ​ដូចគេ ដូចឯង ​អ៊ីចឹង​ដែរ​ មិនខុសអីពី…” (មានវីដេអូ)

កាលពីព្រឹកមិញនេះ នាថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ ឧកញ៉ា ម៉ុង ឫទ្ធី បានឈប់ឡានតាមផ្លូវ ចុះជួយទិញ ដំឡូង និងចេក របស់បងស្រីម្នាក់ទំាងអស់ ដោយគិតជាទឹកប្រាក់អស់ ៣០ម៉ឺនរៀល។ ក្នុងនោះ ឧកញ៉ា ម៉ុង ឫទ្ធី ក៏បានបញ្ជាក់បន្ថែមថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“វេលាម៉ោង​៧ព្រឹក​ ថ្ងៃ​ចន្ទ​ ទី​ ២៦​ ខែតុលា​ ឆ្នាំ​ ២០២០ ​ក្នុង​ដំណើរ​មកចូលរួម​ប្រជុំ​ពេញអង្គ​ ព្រឹទ្ធសភា ​ឃើញ​កសិករ​ ដឹក​ មេីមដំឡូង​ចំរុះ​ មានទាំងចេក ផង ឈប់ជួយទិញ​របស់​គាត់ទាំងអស់ ​យកមក​ ជូន​សមាជិក​សមាជិការ​ព្រឹទ្ធសភា​យេីង​ ហូបទុកជា​អាហារ​សម្រន់​។”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច វេលាម៉ោងជាង ២រសៀល នាថ្ងៃដដែលនេះ ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះរូបភាពជាច្រើនសន្លឹក ទាក់ទងហ្នឹង ដំឡូង និងចេក ដែលទិញពីព្រឹកមិញនេះ ហើយពោលពាក្យប៉ុន្មានម៉ាត់ ដ៏គួរឲ្យចាប់អារម្មណ៍ថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“របស់​ថោក តែ​បើយើង​ចេះនាំគ្នា​អោយ​តម្លៃ​វាទៅ ​នឹងមាន​តម្លៃ​ដូចគេដូចឯង​អ៊ីចឹង​ដែរ​ មិនខុសអីពី​ដុំថ្ម​ទេ ​នៅពេលដែល​យើងលើកយកមក​ដាក់នៅលើ រោង ឬ​អសន ណាមួយ ​ហើយនាំគ្នា​ចេះតែ​មកបន់ស្រន់​ទៅ​ មានពេលខ្លះ ​វាអាច​ក្លាយជា​អ្នក​តា​ជួយយើង​ អោយ​បាត់ចុកពោះ​ម្តងម្កាល​អ៊ីចឹងដែរ​។”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment